ជីវិតកម្សាន្ដ
លោក ដួង សុខគា ដាស់តឿន ៤ ចំណុច ដល់អ្នកបើកបរតាមដងផ្លូវ ចៀសវាងគ្រោះថ្នាក់ចរាចរណ៍
តារាប្រុសពហុជំនាញ លោក ដួង សុខគា បានលើកឡើងជាសារដាស់តឿន និងអប់រំផ្តល់នូវយោបល់ចំនួន ៤ ចំណុច សម្រាប់ការពិចារណា ឬ ជាការប្រុងប្រយ័ត្នចំពោះអ្នកបើកបរម៉ូតូនៅលើដងផ្លូវ ដើម្បីចៀសផុតអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងគ្រប់ពេលវេលា។

ការបញ្ចេញមតិរបស់តារាប្រុស លោក ដួង សុខគា ដោយសារកត់សម្គាល់ឃើញថា រាល់ថ្ងៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅបន្តកើតមានជាបន្តបន្ទាប់ ខណៈការបើកបរមួយចំនួនហាក់នៅមានការធ្វេសប្រហែស និងមិនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអ្នកធ្វើដំណើរតាមម៉ូតូ និងរថយន្តជាដើម។
លោក ដួង សុខគា បានលើកឡើងខ្លឹមសារភ្ជាប់សំណេរដាស់តឿន ៤ ចំណុច ដូច្នេះថា «បងប្អូនអ្នកជិះពេញៗ ផ្លូវ(ម៉ូតូ) ចូលមកគន្លងឡាន ចូរគិតឡើងវិញ ចូលកុំទុកចិត្តពេក។ ១-បើចៃដន្យដួល ឡានអាចជាន់ហ្វ្រាំងទាន់ឬអត់?។ ២-អ្នកបើកឡានខ្លះអាចស្រវឹង។ ៣-ឡានខ្លះអាចមានបញ្ហាបច្ចេកទេស និង ៤-អ្នកបើកបរខ្លះអាចឆេវឆាវចែកគ្នាគិត»។

ដោយឡែកក៏មានការបញ្ចេញមតិពីអ្នកលេងបណ្ដាញសង្គមដែរថា «មិនដៀលខ្មែរទេ តែខ្មែរខ្លះអត់របៀបតែយ៉ាងនេះ មិនថាពេលបើកបរ មិនថាពេលហូបចុកចោលសំរាមទេ តែងតែអត់គំនិត ដូចនេះពេលគេថាឲ្យខឹងគេ ថាគេដៀលខ្មែរគ្នាឯង ប៉ុន្តែជនមួយចំនួនបើកបរអត់របៀបដូចក្នុងវីដេអូនេះជាគំរូស្រាប់។ ឃើញតែញយនៅតាមផ្លូវបើកបរអត់របៀប»។
ប្រាកដណាស់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខ្លះគ្រាន់តែរងការខូចខាត ឬ រងរបួស។ ដោយឡែកមួយ ចំនួនទៀត គឺជីវិតត្រូវបានផ្លាស់ប្ដូរទាំងស្រុង មានអ្នកខ្លះបាត់បង់សមាជិកគ្រួសារដ៏សំខាន់ រីឯអ្នកខ្លះបាត់បង់មនុស្សជាទីស្រលាញ់ ឬត្រូវពិការជាដើម។

សូមជម្រាបដែរថា ដើម្បីចូលរួមការងារជួយសង្គម ពិសេសការផ្សព្វផ្សាយអប់រំបញ្ហាច្បាប់ចរាចរណ៍ផ្លូវគោក និងរបៀប នៃការបើកបរនាំមកនូវសុវត្ថិភាព តារាពហុជំនាញ លោក ដួង សុខគា កន្លងមក ធ្លាប់បានបង្ហាញពីគោលបំណងបង្កើតផេកមួយក្នុងការផលិតវីដេអូអប់រំដាស់តឿនពីច្បាប់ចរាចរណ៍ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


