Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ មនុស្ស​ជាង​២​លាន​នាក់​នៅ​មីយ៉ាន់ម៉ា កំពុង​ប្រឈម​គ្រោះ​ទុរ្ភិក្ស

បានផុស

នៅ

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា រដ្ឋ Rakhine នៃ​ប្រទេស​មីយ៉ាន់ម៉ា អាច​កើត​មាន​គ្រោះ​ទុរ្ភិក្ស​ ដែល​​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ជាង ២​លាន​នាក់​ឲ្យ​រស់នៅ​ក្នុង​ភាព​ស្រេក​ឃ្លាន។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោង​តាម​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ UNDP ការ​ផលិត​ស្រូវ​នៅ​រដ្ឋ Rakhine បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​ដោយសារ​តែ​កង្វះ​ខាត​គ្រាប់​ពូជ ជី អាកាសធាតុ​​មិន​អំណោយ​ផល និង​ការ​បំផ្លាស់ទី​របស់​ប្រជាជន។ ទីភ្នាក់ងារ​ជួយ​សង្គ្រោះ រួម​​ទាំង​កាកបាទក្រហម​ បាន​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន ដើម្បី​​បំពេញ​តម្រូវការ និង​ចែក​ចាយ​​ជំនួយ​មនុស្សធម៌ ក៏​​ព្រោះ​តែ​ការ​​រឹតបន្តឹង​ពី​​​របប​សឹក​​​មីយ៉ាន់ម៉ា។

UNDP បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បំផ្លាស់​ទី​លំនៅ​របស់​ប្រជាជន​នៅ​រដ្ឋ Rakhine បាន​កើន​​ឡើង​ច្រើន​ជាង ៦០% គិត​ចាប់​​ពី​ខែ​តុលា​ឆ្នាំ​២០២៣ ដល់​ខែ​សីហា​​ឆ្នាំ​២០២៤ ខណៈ​មនុស្ស​​ច្រើន​ជាង ៥០​ម៉ឺន​​នាក់​កំពុង​រស់នៅ​ដោយ​ពឹងផ្អែក​ទាំង​ស្រុង​លើ​ជំនួយ។

សូម​បញ្ជាក់​ថា មីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹកវរ បន្ទាប់​ពី​យោធា​បាន​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោកស្រី Aung San Suu Kyi នៅ​ក្នុង​ឆ្នាំ​២០២១ ដែល​បង្ក​ឲ្យ​​មាន​បាតុកម្ម​​ទ្រង់ទ្រាយ​ធំ​ឈាន​ដល់​​​ការ​បង្កើត​បាន​ក្រុម​​បះបោរ​ប្រដាប់​​​​អាវុធ​​នៅ​រណសិរ្ស​ជា​ច្រើន​កន្លែង៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម