ព័ត៌មានអន្ដរជាតិ
វីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទថ្មីមួយទៀតមានដើមកំណើតនៅ ការ៉ាប៊ីន ត្រូវបានរកឃើញលើអ្នកដំណើរ អង់គ្លេស
វីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីចេញពីប្រទេស អង់ទីហ្គា ត្រូវបានគេរកឃើញនៅក្នុង ចក្រភពអង់គ្លេស។
មន្រ្តីសុខភាពសាធារណៈបាននិយាយថា វីរុសបំប្លែងខ្លួននេះ ត្រូវបានគេរកឃើញនៅក្នុងខ្លួនមនុស្សពីរនាក់ដែលទើបតែវិលត្រឡប់មកពីកោះការ៉ាប៊ីនមួយនេះ។
វាដូចទៅនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី ដែលលេចចេញជាលើកដំបូងនៅក្នុងតំបន់ Kent នៃប្រទេសអង់គ្លេស, នៅប្រទេសអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល។

វាត្រូវបានគេកំណត់ថាជា វីរុសបំប្លែងខ្លួនប្រភេទថ្មីក្រោមការស៊ើបអង្កេតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ករណីទាំងពីរនេះ ត្រូវបានគេរកឃើញនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បន្ទាប់ពីអ្នកជំងឺទើបតែបានធ្វើដំណើរទៅទីនោះ។

សេវាសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា “វីរុសបំប្លែងខ្លួនថ្មីនេះ មានផ្ទុកនូវកំឡាយ E484K និង N501Y”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា វីរុសថ្មីនេះនឹងមិនត្រូវបានចាត់ថ្នាក់ថាជា ក្តីព្រួយបារម្ភទេនាពេលនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន
ចុចអាន៖ អាមេរិកបង្ហាញចំនួនករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងបី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


