ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីគំរោងទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងជួបបញ្ហាខ្វះទឹកប្រើប្រាស់
ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងមានការរអ៊ូរទាំយ៉ាងខ្លាំង ដោយសារជួបបញ្ហាគ្មានទឹកប្រើប្រាស់ ។

យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលទិញផ្ទះ នៃបុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពួកគាត់់ត្អួញត្អែរថា អត់មានទឹកប្រេីគ្រប់គ្រាន់ទេ ទឹកបុរីជាអ្នកបេីកអោយប្រេី ថ្ងៃខ្លះបេីកអោយប្រេី ថ្ងៃខ្លះអត់ ។ រាល់ពេលបេីកអោយប្រេី តំរូវអោយផ្ទះមានសុីទែនសំរាប់ស្តុបទឹក គឺបេីកតែជាងកន្លះម៉ោងប៉ុណ្ណោះ ប៉ុន្តែពេលបេីកទឹកអោយប្រេី ទឹកចេញតិចណាស់ ជាងកន្លះម៉ោង ទឹកហូរចូលសុីទែនបានតែ៣ ទៅ៤ប៉ោត ប៉ុណ្ណោះ ។
ពលរដ្ឋរៀបរាប់បន្តអោយដឹងថា ខាងបុរីមានក្រុមដឹកទឹកអោយពេលដែលផ្ទះណាខ្វះទឹក តែពេលខលហៅម្តងៗ ៧ទៅ៨ម៉ោង ទេីបដឹកទឹកអោយ ជួនកាលអត់ដឹកអោយក៏មានដែរ និយាយរួមគឺពិបាកណាស់ក្នុងការរស់នៅក្នុង បុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដោយសារជួបបញ្ហានេះ ពលរដ្ឋរស់នៅក្នុង បុរី ពិភពថ្មី គំរោងទី១ ផ្លូវជាតិលេខ៣ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមស្នើរទៅដល់ម្ចាស់ បុរី ផ្ទាល់តែម្តង ជាពិសេស អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយអោយបានលឿនបំផុត នូវបញ្ហាគ្មានទឹកប្រើប្រាស់នេះ ពីព្រោះនេះគឺជាបញ្ហាសំខាន់ណាស់៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


