សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់តាមដីកាតុលាការ
ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវធ្វេីការឃាត់ខ្លួនតាមដីកា របស់តុលាការខេត្តតាកែវ។

ដោយបានទទួលបទបញ្ជាពីលោកវីរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១២និង៤៨នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកអនុសេនីយ៍ឯក ហួត វឿន ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ: ២៤៦ ត.ព្រ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក សុឹង វុទ្ធី ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តតាកែវ ពីបទ”រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ពិរុទ្ធជនឈ្មោះ ថន ប៉ុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកវត្ថុតាងដែលដកហូតបានមាន៖ ១- ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ ទម្ងន់:៥,១៩ក្រាម( ថ្លឹងទាំងសំបក់ថង់) និងទូរសព្ទ័ចំនួន០១គ្រឿងផងដែរ។
បច្ចុប្បន្នពិរុទ្ធជន រួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន