ជីវិតកម្សាន្ដ
ឈប់រៀន ព្រោះជា Introvert! តារាស្រី Lee Ei ទម្លាយប្រវត្តិខ្លួនមុនក្លាយជាតារាសម្ដែងល្បី
បើសិនជាប្រិយមិត្តធ្លាប់បានទស្សនារឿងភាគកូរ៉េដ៏ល្បីល្បាញ Goblin ច្បាស់ជាស្គាល់មុខតួអង្គស្រីម្នាក់ ដែល Lee Ei ជាតារាសម្ដែងដ៏ឆ្នើមមួយរូប និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ បើទោះបីជារូបនាង មិនធ្លាប់បានសម្ដែងជាតួឯកក្ដី ប៉ុន្ដែប្រជាប្រិយភាពរបស់នាងល្បីល្បាញមិនធម្មតានោះទេ។

បើក្រឡេកទៅមើលប្រវត្តិរបស់ Lee Ei វិញ នាងបានទម្លាយថា ខ្លួនបានឈប់រៀននៅថ្នាក់វិទ្យាល័យ មិនបានឆ្លងកាត់ការសិក្សាឲ្យចប់ចុងចប់ដើមដូចមនុស្សទូទៅនោះទេ។ នៅក្នុងនោះ នាងបានប្រាប់ពីមូលហេតុនៃការឈប់រៀននេះថា ដោយសារតែអត្តចរិតរបស់នាង មានភាពខុសប្លែកពីមនុស្សដ៏ទៃ ការទៅរៀនគឺជារឿងដ៏ពិបាកមួយ។

ការសិក្សារៀនសូត្រមិនមែនជារឿងពិបាកសម្រាប់ Lee Ei ទេ ប៉ុន្ដែការដែលនាងមិនអាចរាប់អានមិត្តភក្ដិ គឺជាមូលហេតុដ៏ធំដែលធ្វើឲ្យនាងបោះបង់ការសិក្សា។ តារាស្រីរូបនេះ បន្ដទៀតថា “ខ្ញុំជាមនុស្ស introvert ហើយមានបុគ្គលិកលក្ខណៈពិសេស។ ជីវិតនៅសាលាខ្លួនឯងលំបាក និងឯកោសម្រាប់ខ្ញុំ។ ខ្ញុំមិនអាចចុះសម្រុងជាមួយមិត្តភក្តិបានល្អទេ។ អ្នកប្រាកដជាដឹងហើយថា តែងតែមានក្មេងម្នាក់ចូលចិត្តនៅតែម្នាក់ឯងនៅក្នុងថ្នាក់រៀន។”

នៅពេលសួរថា តើឪពុកម្តាយរបស់នាងប្រឆាំងនឹងការសម្រេចចិត្តឈប់រៀនឬអត់ នោះ Lee El បាននិយាយថា៖
“ពួកគាត់ពិតជាខឹងខ្លាំងណាស់ ហើយបន្ទាប់ពីគិតបានមួយសប្តាហ៍ ប៉ារបស់ខ្ញុំបានទិញសូជូអោយខ្ញុំនៅភោជនីយដ្ឋាន gogi ក្បែរផ្ទះ ហើយគាត់បានប្រាប់ខ្ញុំថា ឯងអាចឈប់រៀនបាន ប៉ុន្តែឯងត្រូវតែចាត់ចែងជីវិតដោយខ្លួនឯង។”
ជាមួយគ្នានេះដែរ Lee Ei គឺជាមនុស្សស្រីម្នាក់ ដែលមានការតស៊ូនៅក្នុងជីវិត រូបនាងបានឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំបានក្លាយជាតារាល្បីល្បាញមកដល់សព្វថ្ងៃនេះ ហើយនាងក៏បានបង្ហាញឲ្យយើងដឹងថា មនុស្សគ្រប់រូបមិនមែនមានប្រវត្តិល្អ យោងទៅតាមការងាររបស់ពួកគេនោះទេ អ្នកខ្លះតស៊ូណាស់ទម្រាំបានដូចសព្វថ្ងៃ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


