ជីវិតកម្សាន្ដ
ករុណា ពេជ្រ ស្នើសុំបងប្អូនកុំរើសអើងអ្នកសិល្បៈ អំឡុងដំណាក់កាលកូវីដ-១៩
បន្ទាប់ពីមានតារាសិល្បៈរបស់ខ្មែរមួយចំនួន បានឆ្លងជំងឺកូវីដ-១៩នោះ គេសង្កេតឃើញមានអ្នកគាំទ្រនិងទស្សនិកជនខ្លះហាក់មានអារម្មណ៍ភ្ញាក់ផ្អើលហើយមានការភ័យខ្លាចកាន់តែខ្លាំង។
ប៉ុន្តែដោយសារកំពុងមានករណីនេះកើតឡើងទើបតារាប្រុសលោក ករុណា ពេជ្រ បានចេញមុខអំពាវ នាវដល់មហាជននិងអ្នកគាំទ្រកុំឲ្យមានការរើសអើង ឬទម្លាក់កំហុសលើនណាម្នាក់ព្រោះពួកគាត់សុទ្ធតែជនរងគ្រោះដូចគ្នា។

លោក ករុណា ពេជ្រ បានលើកឡើងថា យើងសុទ្ធតែជាខ្មែរដូចគ្នា ហើយទោះបីខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះមិនទាន់មានជាប់ពាក់ព័ន្ធលើករណីកូវីដមួយណាក៏ដោយ ក៏សូមមេត្តាបងប្អូនមួយចំនួនតូចគួរកុំអាលរើសអើងជាមួយតារាលឿនពេក។ គួរតែផ្តល់កម្លាំងចិត្តអាណិតស្រលាញ់ព្រោះយើងខ្ញុំជាតារាក៏ជាជនរងគ្រោះដូចគ្នាដែរ។
តារាចម្រៀងលោក ករុណា ពេជ្រ បន្តទៀតថាសូមមេត្តាបងប្អូនមួយចំនួនតូចគួរកែប្រែសម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្តដូចជាឲ្យតែឃើញតារាហាក់បីដូចឃើញកូវីដមកចម្លងនោះ។ មកជាការ ការពារឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ កូវីដ រៀងៗខ្លួនប្រសើរជាង ។

ក្នុងនាមយើងជាតិសាសន៍តែមួយរៀនផ្តល់កិត្តិយសនិងឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងកាលះទេសះនេះដែលយើងកំពុងរស់លើទឹកដីកម្ពុជាតែមួយដូចគ្នា។ ពីមុនឃើញខ្ញុំតារាសុំខ្ញុំថតដល់ឥឡូវឃើញខ្ញុំតារានាំគ្នារត់?។ ផ្លាស់ប្តូរ៣៦០ដឺក្រេកុំអាលរើសអើងលឿនពេកបងប្អូន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


