ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ធ្វើឡើងតាមដំណាក់កាល
ឆ្លើយតបនឹងការផ្សាយថា ព្រែកជីកហ្វូណនតេជោ កំពុងជាប់គាំងមិនដំណើរការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានច្រានចោល និងបញ្ជាក់ថា រដ្ឋាភិបាលកំពុងអនុវត្តនីតិវិធីតាមដំណាក់កាលៗ ពិសេសការដោះស្រាយផលប៉ះពាល់ ពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។

សម្ដេចធិបតី បានលើកឡើងនៅក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ថា សាសនាបង្រៀនសុចរិតភាព ប៉ុន្តែមានអ្នកនយោបាយមួយចំនួន ដឹងរឿងហើយនៅតែភូតកុហកតើទទួលផលបាបដែររឺទេ?
សម្ដេច ហ៊ុន ម៉ាណែតលើកឡើងថា៖ «អ្នកដែលដឹងរឿងហើយ នៅតែភូត បាបទេព្រះអង្គ! ព្រោះរឿងនេះ រឿងមិនចេះចប់សោះ អ្នកនយោបាយខ្លះ ដឹងរឿងថា រឿងហ្នឹង CLV-DTA អត់មានរឿងអីទេ ទៅភូតគេធ្វើឱ្យប្រជាជនភ័យ ឥឡូវមោ ល្ងាចមិញខ្ញុំឃើញស្អីណា ព្រែកជីហ្វូណន អស់លុយធ្វើអីទៀតហើយ ទៅជាអញ្ចឹងកើត ថាអ្នកអត់ដឹងរឿចុះ ខ្ញុំកូណាមិនថា ប៉ិនបើអ្នកដឹងរឿងហើយ នៅតែមានចេតនានិយាយមិនពិតដើម្បីឱ្យអ្នកផ្សេងជឿខុសបាបអត់! ថាអត់ដឹងចុះ អត់កំហុស កាបារម្ភ ប៉ុន្តែដឹងហើយ ដឹងថា ប្រជាជនបារម្ភខំទៅបង្កើតរឿង ភ ដើម្បីឱ្យរុញបន្ថែមទៀត ខ្ញុំមិនថា គាត់បាបទេ ប៉ុន្តែបើថាធម៌ព្រះអង្គថាបាប អ្នកភូត ហ្នឹងបាបហើយ ព្រោះធ្វើឱ្យប្រជាជនព្រួយបារម្ភ ធ្វើឱ្យមានមន្ទិលសង្ស័យគ្នាឯង អត់ឱ្យមានការឯកភាពជាតិ»។

ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។
គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។
កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


