Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump៖ បើអ្នករាប់សន្លឹកឆ្នោតដោយស្របច្បាប់ ខ្ញុំនឹងឈ្នះផុយ

បានផុស

នៅ

ក្នុងការថ្លែងសុន្ទរកថាមុននេះនៅសេតវិមាន លោកប្រធានាធិបតី Donald Trump នៅតែអះអាងថា ការរាប់សន្លឹកឆ្នោតដោយស្របច្បាប់នឹងបង្ហាញថាលោកឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោកអះអាងថា លោកកំពុងត្រូវបានដកហូតតំណែងប្រធានាធិបតីដោយការក្លែងបន្លំ។

ដោយមិនមានភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន លោក Trump បាននិយាយថា “ប្រសិនបើអ្នករាប់សន្លឹកឆ្នោតដោយស្របច្បាប់ ខ្ញុំនឹងឈ្នះផុយ។ ប្រសិនបើអ្នករាប់សន្លឹកឆ្នោតខុសច្បាប់ ពួកគេអាចព្យាយាមលួចសំឡេងឆ្នោតពីយើង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាររបស់លោកបានធ្វើឡើងនៅពេលដែលការរាប់សន្លឹកឆ្នោតកំពុងបង្ហាញថា ពិន្ទុនាំមុខរបស់លោកកំពុងធ្លាក់ចុះបន្តិចម្តងៗនៅរដ្ឋ Georgia និង Pennsylvania ខណៈក្តីសង្ឃឹមនៃការឆ្ពោះទៅរកសំឡេងឆ្នោត២៧០កាន់តែរសាត់បាត់ទៅ។

លោក Trump និយាយថា លោកកំពុងតស៊ូមតិដើម្បីឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតដែលបោះយឺតហើយបានចូលរួមប្រកួតប្រជែងក្នុងផ្លូវច្បាប់។

លោកបានអះអាងថា “ខ្ញុំបានឈ្នះរដ្ឋសំខាន់ៗជាច្រើនរួចទៅហើយដោយរាប់បញ្ចូលទាំងជ័យជម្នះដ៏ធំធេងផងដែរ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម