ជីវិតកម្សាន្ដ
ទីបំផុត ដេត ស្រីនាឌ ប្រកាសចេញមុខបកស្រាយ ក្រោយពហិការមិនចូលរួមប្រកួត MPI 2024
បន្ទាប់ពីផ្ទុះការវែកញែកនិងរិះគន់ពាក់ព័ន្ធរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសដកខ្លួនមិនចូលរួមប្រកួតកម្មវិធី MPI 2024 នៅថ្ងៃប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីបំផុតសាមុីខ្លួនបានចេញមុខប្រកាសត្រៀមបកស្រាយជុំវិញបញ្ហានេះទៅកាន់អ្នកគាំទ្រនិងមហាជន។

ឭជាការពិតណាស់រឿងរ៉ាវដ៏រសើបខាងលើ មកទល់ពេលនេះ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ខណ:មានអ្នកគាំទ្រនិងទស្សនិកជនមួយចំនួនបន្តការវែកញែកចង់ដឹងការពិត ខណ:ដែលបវរកញ្ញាភពផែនដីកញ្ញា ដេត ស្រីនាឌ តំណាងឲ្យកម្ពុជាប្រកាសពហិការមិនចូលរួមការប្រកួតMPI 2024យ៉ាងតក់ក្រហល់នៅថ្ងៃផ្តាច់ព្រ័ត្រ។
យ៉ាងណាមិញនៅល្ងាច់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះស្រាប់តែកញ្ញា ដេត ស្រីនាឌ បានចេញមកបញ្ជាក់ថា” ពីដំបូងគិតថាមិននិយាយអ្វីទាំងអស់ សុខចិត្តខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯឯងថ្ងៃស្អែកនេះនាងខ្ញុំ នឹងមានការបកស្រាយបន្តិចបន្តួចតាមសំណូមពររបស់ពុកម៉ែបបងប្អូនដែលគាំទ្រនាងខ្ញុំ “។

ជាមួយគ្នានៃការប្រកាសត្រៀមខ្លួនចេញមុខបកស្រាយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ស្អែកនេះ ក៏មានទស្សនិកជននិងអ្នកគាំទ្របាននាំគ្នារង់ចាំមើលថាការដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ផ្តាច់ខ្លួនពីការប្រកួតទាំងពាក់កណ្តាលទីបែបនេះតើអាចបណ្តាលមកពីកត្តាអ្វីខ្លះក្រៅតែឃើញនាងបង្ហោះរូបភាពចូលពេទ្យ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


