ព័ត៌មានអន្ដរជាតិ
ចិនអំពាវនាវឱ្យមានកិច្ចសន្ទនា និងបទឈប់បាញ់នៅភាគខាងជើងមីយ៉ាន់ម៉ា
អ្នកនាំពាក្យក្រសួងការបរទេសចិន អំពាវនាវឱ្យមានកិច្ចសន្ទនា និងបទឈប់បាញ់នៅភាគខាងជើងមីយ៉ាន់ម៉ាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី០៥ខែធ្នូនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវវឌ្ឍនៈភាពនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយបាននិងកំពុងជំរុញឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះនៃប្រទេសនេះចូលរួមក្នុងកិច្ចសន្ទនា និងការពិគ្រោះយោបល់ បញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកុំឲ្យមានដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី និងជៀសវាងការកើនឡើង។
គួររម្លឹកថា មុននឹងឈានដល់ការអំពាវនាវនេះ កាលពីយប់ថ្ងៃអង្គារ កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានប្រកាសបទឈប់បាញ់ដោយបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការចរចាសន្តិភាពជាមួយកងទ័ពមីយ៉ាន់ម៉ាក្រោមការសម្របសម្រួលរបស់ចិន។
ជាការឆ្លើយតប លោក Lin បានសរសើរនិងកត់សម្គាល់វិជ្ជមាននាពេលថ្មីៗនេះពីខាងភាគី MNDAA ដោយបញ្ជាក់ពីតម្រូវការសម្រាប់ភាគីទាំងអស់ដើម្បីផ្តល់អាទិភាពដល់ស្ថិរភាព។ លោកបាននិយាយថា ជាពិសេស ពួកគេមិនគួរបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសុវត្ថិភាពនៃតំបន់ព្រំដែនរបស់ប្រទេសចិន ប្រជាជនចិនដែលរស់នៅក្នុងតំបន់ព្រំដែន និងគម្រោងរបស់ចិន ក្រុមហ៊ុន និងបុគ្គលិកនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
លោក Lin ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំទ្រដំណើរការសន្តិភាពនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយបានសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការសន្ទនា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


