កីឡា
ប្រធានក្រុមបាល់ទះម៉ាឡេស៊ី Sim Jian ចូលរួមជាមួយខេត្តតាកែវ ក្នុងសម្ដេចក្រឡាហោម ស ខេង
ប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី កីឡាករ Sim Jian Qin បានចូលរួមជាក្រុមកីឡាបាល់ទះខេត្តតាកែវ ដើម្បីចូលរួមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤។

បើការតាមប្រកាសពីសហព័ន្ធកីឡាបាល់ទះម៉ាឡេសុី ប្រធានក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី Sim Jian Qin សម្រេចចូលរួមជាមួយក្លិបបាល់ទះខេត្តតាកែវ ចូលរួមការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។ ក្នុងឆ្នាំ២០២៤ កីឡាករ Sim បានមកកម្ពុជាម្ដងរួចមកហើយ ក្នុងការប្រកួតពានរង្វាន់ SEA V. League Challenge។
បន្ទាប់ពីបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិម៉ាឡេសុីបានយ៉ាងល្អ ឥឡូវរូបគេទទួលបានឱកាសមកលេងនៅទឹកដីកម្ពុជាលើកទី៣ គិតចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតដណ្ដើមកៅអី SEA V. League។

Sim Jian Qin ធ្លាប់ឆ្លើយតបនឹងអ្នកសារព័ត៌មានចោទសួរថា គិតយ៉ាងណា ប្រសិនបើមានក្លិបបាល់ទះនៅកម្ពុជាចាប់អារម្មណ៍ កីឡាករលេខ១២ប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ីបានឆ្លើយថា រូបគេពេញចិត្តក្នុងការមកលេងនៅកម្ពុជាដោយមានហេតុផលពីរយ៉ាង។
កីឡាករ Sim Jian Qin បាននិយាយថា ៖«សប្បាយចិត្តសម្រាប់ការមកលេងនៅទីនេះ ពីព្រោះខ្ញុំដឹងថា ការលេងបាល់ទះនៅកម្ពុជាគឺអាចធ្វើឲ្យយើងលេងដើម្បីជីវិតរស់នៅបាន»។ ប្រការនេះទំនងជារូបគេសំដៅទៅលើអាជីពបាល់ទះនៅកម្ពុជាអាចរកចំណូលចិញ្ចឹមគ្រួសារបាន។
ម្យ៉ាងវិញ នៅប្រទេសម៉ាឡេស៊ីមិនទាន់មានកម្មវិធីប្រកួតសំខាន់ណាមួយឡើយ ដូច្នេះរូបគេទំនេរដែលចេញទៅក្លិបណាក៏បាន។ កីឡាករបាននិយាយថា ៖«ការប្រកួតបាល់ទះនៅកម្ពុជាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ អ្នកគាំទ្រស្រឡាញ់បាល់ទះយ៉ាងខ្លាំង។ ជាក់ស្តែង អ្នកគាំទ្របានថតរូបជាមួយកីឡាករយ៉ាងសប្បាយរីករាយ។ ជាមួយគ្នានេះនៅម៉ាឡេស៊ី លីគមិនទាន់ចាប់ផ្តើមទេ ដូច្នេះខ្ញុំពិតជារីករាយក្នុងការចូលរួមជាមួយក្លិបណាមួយដែលចាប់អារម្មណ៍ខ្ញុំ។ ខ្ញុំរីករាយចូលរួមនៅទីនេះ»។

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


