Connect with us

ជីវិតកម្សាន្ដ

Vj ALaskoo ៖ សុជីវធម៌ជាកត្តាព្វកិច្ចសំខាន់សម្រាប់សិល្ប: និងពិធីករពិធីការិនី

បានផុស

នៅ

ពិធីករនិងជាអតីតពលករនៅកូរ៉េ Vj ALas koo បានលើកឡើងពីសារ:សំខាន់ សម្រាប់ដាស់តឿនដល់អ្នកសិល្ប: និងពិធីករ-ពិធីការិនីថា សុជីវធម៌ជារឿងដ៏សំខាន់បំផុត ដែលជាគំរូល្អដល់សង្គមនិងក្មេងៗជំនាន់ក្រោយ។

ដោយសារកត្តានេះហើយVj .ALaskooកន្លងក៏ធ្លាប់ចេញមុខស្នើផងដែរដល់សិល្បកររៀមច្បងក្នុងការជួ យចែករំលែកចំណេះដឹងសិល្ប:ដល់ប្អូនៗក៏ដូចជាយុ វជនជំនាន់ក្រោយ។ការស្នើរសុំរបស់វីជេអាឡាស្កូ ដោយសង្កេតឃើញថាបច្ចុប្បន្នកំពុងមានសិល្ប:ខ្មែរជំនា ន់ក្រោយជាច្រើនបានកំពុងដុះពន្លឺក្នុងវិថីសិល្ប: ដើម្បីបន្តវេនខណ:កម្ពុជាកំពុងត្រូវការធនធានជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងមុននេះ Vj .ALaskoo បានបំផុសគំណិតនិងលើកឡើងដោយបញ្ជាក់ថាសុជីវធម៌គឺជាកត្តាព្វកិច្ចសំរាប់បុគ្គលសិល្ប:ហើយកាន់តែចាំបាច់ចំពោះពិ ធីករ-ពិធីការិនី។ ក្នុងន័យនេះលោកចង់បង្ហាញពីការដាស់ស្មរតីអ្នកសិល្ប:គ្រប់រូបត្រូវតែប្រកាន់ភ្ជាប់នូវសិ លធម៌និងធ្វើជាគំរូល្អដល់សង្គមពិសេសសម្រាប់អ្នកជុំវិញខ្លួនខណ:ទស្សន:នេះទទួលបានការគាំទ្រផងដែរុំ

សូមរម្លឹងដែរថាជារឿយៗតារាប្រុសVj .ALaskooតែ ងចេញមកបំផុសគំនិតល្អដល់អ្នកសិល្ប:រួមអាជីពក៏ដូចជាមហាជនជាដើម។កាលពីថ្មីៗកន្លងទៅដោយសង្កេតឃើញថាមានសិល្បករ -សិល្បការិនីខ្មែរមួយ ចំនួននៅពេលដែលចូលរួមកម្មវិធីឬជួបគ្នាម្តងៗតែងប្រើពាក្យជាភាសារថាHello…ពិធីកររូបសង្ហាវីជេ អាឡាស្កូ បានចេ ញមុខស្នើសុំយ៉ាងទទូចដល់អ្នកសិ ល្ប:ត្រូវប្រើប្រាស់ភាសារជាតិខ្លួនឯងដោយពាក្យថា “ជំរាបសួរ”៕ អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម