ជីវិតកម្សាន្ដ
Vj អាឡាស្កូ ក្រើនរំលឹកពលរដ្ឋខ្មែរ បន្តពហិការផលិតផលថៃ “មិនមែនមួយគ្រាទេ គឺមួយជីវិត”
Vj អាឡាស្កូ ក្រើនរំលឹកពលរដ្ឋខ្មែរបន្តពហិការផលិតផលថៃឱ្យបានយូរអង្វែងតទៅ ក្រោយផ្ទុះរឿងទុរេននាំចូលគេចពន្ធ ខណៈលោកក៏មើលឃើញ ចលនានេះមិនត្រឹមតែជាការបង្ហាញពីសាមគ្គីភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើនឱកាសដល់ផលិតផលខ្មែរ ឱ្យមានទីផ្សារកាន់តែទូលំទូលាយផងដែរ។

ដោយសង្កេតឃើញរយ:ពេលនេះ ផ្ទុះនូវព័ត៌មានដ៏រសើបជុំវិញការនាំចូលទុរេនពីថៃមកលក់នៅលើទីផ្សារកម្ពុជាពីសំណាក់ស្ត្រីឈ្មោះអាឡែន និងអាជីវករពាក់ព័ន្ធផ្សេងទៀត ថ្មីៗនេះតារាសម្តែងនិងជាពិធីករ Vj អាឡាស្កូ បានចេញមុខក្រើនរំលឹកពលរដ្ឋខ្មែរបន្តពហិការផលិតផលសៀម។
សម្រាប់ការចេញមុខក្រើនរំលឹកនេះ ក៏ដោយសារការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់សៀមមកលើបូរណភាពទឹកកម្ពុជា និងដោយមើលឃើញនូវលទ្ធផល នៃចលនាពហិការបស់មហាជនខ្មែរកន្លងមក ក៏ទទួលបានផលបណ្តើរៗ។ ជាក់ស្តែង សាខាហាងធំៗដែលមានប្រភពពីប្រទេសថៃ ក៏ដូចជាផ្សារបោះដុំថៃដែលល្បីខាងផ្គត់ផ្គង់ទំនិញមកកម្ពុជាកន្លងមកនោះ ក៏ត្រូវបះដាក់ជួលតូបភ្លូកទឹកភ្លូកដីផងដែរ។
ប្រាកដណាស់ថ្វីត្បិតបញ្ហាសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃបច្ចុប្បន្ន ហាក់មានសភាពស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែចំពោះការឈឺចាប់របស់ប្រជាជនខ្មែរមិនអាចបំភ្លេចបាននោះទេ ដែលនេះជាស្មារតី និងឆន្ទ:រួបរួមគ្នាពហិកាឈប់ប្រើប្រាស់ផលិតផលថៃក៏នៅតែបន្តផងដែរ។ ចំណែករឿងរ៉ាវស្ត្រីឈ្មោះ អាឡែន លួចលាក់នាំយកទុរេនថៃមកលក់នៅខ្មែរក៏ត្រូវបានតុលាការចោទប្រកាន់ពីបទ (ការលួចនាំចូលទំនិញគេចពន្ធ) ។

ងាកមកចាប់អារម្មណ៍ Vj អាឡាស្កូ ក្នុងស្មារតីខ្មែរតែមួយលោកបានលើកឡើងថា លោកនៅតែបន្តពហិកា និងធ្វើការផ្សព្វផ្សាយទំនិញខ្មែរបើនៅបន្តប្រើរបស់ថៃគឺស្មើរនឹងការជួយទិញគ្រាប់មកផ្លោងខ្មែរ។ ក្នុងនោះ អាឡាស្កូ ស្នើដូច្នេះថា “សូមបងប្អូនបន្តពហិការឈប់ប្រេីផលិតផលចោរថៃ (ចោរសៀម) គឺជួយជាតិ ១០០ភាគរយហើយ “។
គួរកត់សម្គាល់ថា មិនខុសគ្នាពីលោក អាឡាស្កូ នោះទេ កាលពីថ្មីៗកន្លងទៅគេឃើញមានតារាល្បីៗជាច្រើនបានប្រកាសពហិកាទំនិញចោរសៀម ខណ:លោក ម៉ា ដូណា និងតារាពហុជំនាញរៀមច្បងអ្នកនាង ខាត់ សុឃីម ក៏បានប្រកាសក្រើនរំលឹកទៅដល់កូនខ្មែរឱ្យបន្តការពហិការរាល់ផលិតផលរបស់សៀ មិនមែនតែ ១ថ្ងៃទេ គឺជារៀងរហូតតែម្ដង៕ ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


