ព័ត៌មានជាតិ
ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ
កំពត ៖ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី ៣ នៅខេត្តកំពត បានត្រៀមជិតរួចរាល់ហើយ ខណៈអាជីវករសប្បាយចិត្ត ព្រោះរំពឹងថានឹងមានភ្ញៀវមកលេងបុណ្យសមុទ្រច្រើន។

ក្នុងនោះក៏មានពិធីប្រណាំងទូក(ង)ចំណុះ២៥នាក់មានចំនួន២៨ គូ ចាប់ផ្តើមប្រណាំងនៅម៉ោង១២ កន្លះថ្ងៃទី ១១ ថ្ងៃស្អែកដើម្បីអបអរសាទរ និងស្វាគមន៍ក្នុងពិធីបុណ្យសមុទ្រផងដែរ។

មន្ត្រីជំនាញបានបញ្ជាក់ថា សេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្តរៀបរយបានល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់ ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបបានរង្វង់៥០%ប៉ុណ្ណោះ។

ប្រធានមន្ទីរទេសចរណ៍លោក សយ ស៊ីណុល បានបញ្ជាក់ថាមកដល់ថ្ងៃនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃចំពោះសេវាកម្មសេទចរណ៍ផ្សេងៗបានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផង។

ភ្ញៀវទេសចរមកពីប្រទេសកាណាដា លោកស្រី ជូលី បានឱ្យដឹងថា លោកស្រីមានគ្រោងដើរកម្សាន្តច្រើនខេត្ត ហើយបន្ទាប់ពីភ្នំពេញ លោកស្រីបានចំណាយពេល៤ថ្ងៃដើរកម្សាន្តនៅខេត្តកំពត។

លោកស្រីបញ្ជាក់ថា ពិតជាចូលចិត្តខេត្តកំពត ព្រោះជាកន្លែងសម្រាកលម្ហែ ស្ងប់ស្ងាត់ មានសុវត្ថិភាព និងទេសភាពស្អាត ពិសេសតំបន់ឆ្នេរមាត់ព្រែក ។

ចំណែកអាជីវករមកពីខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងដែរថា គាត់សម្រេចចិត្តមកលក់នៅខេត្តកំពត ព្រោះដោយសារឃើញខេត្តកំពតល្បី ហើយរៀបចំព្រឹត្តិការណ៍ច្រើន មានប្រណាំទូកផង និងបុណ្យសមុទ្រផង ដូច្នេះភ្ញៀវនឹងមកច្រើន ហើយការលក់ដូរអាចនឹងដាច់បានច្រើនដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះការដំឡើងស្តង់៥០០ស្តង់ ឆាកប្រគុំតន្ត្រី(៣ទីតាំង) ឆាកវេទិកាកិត្តិយស និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិការកិត្តិសយ ធ្វើជិតរួចរាល់អស់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត៕
ដោយ ៖ សឹង រ៉ាត់
















-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


