សន្តិសុខសង្គម
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបិទបន្ទប់ថែទាំជំងឺមួយកន្លែងបន្ទាប់ពីរកឃើញការផ្តល់សេវាហួសដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្ត្រ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតបន្ទប់ថែទាំជំងឺមួយកន្លែងឈ្មោះ កាន់ វុត ដែលមានទីតាំងផ្ទះលេខ គ្មាន ផ្លូវលេខ៨៨៥ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ បន្ទាប់ពីរកឃើញការផ្តល់សេវាហួសដែនកំណត់វិជ្ជាជីវៈវេជ្ជសាស្ត្រ និងមិនគោរពតាមកិច្ចសន្យាដែលបានធានាអះអាងពេលស្នើសុំបើកអាជិវកម្ម។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មសេវាកម្មសុខាភិបាល ចំនួន ០៣ទីតាំង ១.ទីតាំងបន្ទប់ថែទាំជំងឺឈ្មោះ កាន់ វុធ នាមករណ៍ កាន់ វុធ ស្ថិតនៅផ្លូវ៨៨k ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ។ ២.ទីតាំងបន្ទប់ថែទាំវេជ្ជសាស្រ្ដឈ្មោះ ហាន ណារុណ ស្ថិតនៅផ្ទះលេខ១០B ផ្លូវ៣៤K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។ និងទី៣.ទីតាំងបន្ទប់ពិនិត្យ និងថែទាំជំងឺទូទៅឈ្មោះ គី សេងហុង ស្ថិតនៅផ្ទះលេខ៩៨ ផ្លូវ៣៤K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។

ជាមួយគ្នានោះ ក្រុមការងារបានណែរនាំដល់ម្ចាស់ទីតាំង ត្រូវធ្វើលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវ ,ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ដ ,ប្រកបវិជ្ជាជីវៈស្របតាមដែនកំណត់វិជ្ជាជីវៈ និងនិយាមនៃការថែទាំជំងឺ ហើយត្រូវធ្វើស្លាកយីហោឲ្យបានត្រឹមត្រូវ ត្រូវអនុវត្តទៅតាមលិខិតអនុញ្ញាតរបស់រដ្ឋបាលខណ្ឌ ទុករយៈពេល១សប្ដាហ៍ ដើម្បីបំពេញសំណុំបែបបទស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ