នយោបាយ
សម្ដេចធិបតី៖ សូមកុំឱ្យពាក្យទំនាយថាមួយចម្អិនកំពឹសកើតឡើងនៅស្រុកខ្មែរ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ពលរដ្ឋចូលរួមបន្តថែរក្សាសន្ដិភាព ដើម្បីអនុញ្ញាតឱ្យប្រទេសបន្តដំណើរការអភិវឌ្ឍ និងរីកចម្រើនច្រើនរយឆ្នាំតទៅទៀត។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសាងសង់ទីក្រុងមេគង្គឃី ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍក្រុងរណបថ្មីនេះកើតចេញពីផ្លែផ្កាសន្ដិភាព ដែលនឹងរីកសាយភាយទាក់ទាញការវិនិយោគអភិវឌ្ឍន៍បន្ថែមទៀតដូចទៅនឹង«ផ្ការីក»។
ថ្លែងពីពាក្យផ្ការីកនេះ សម្ដេចធិបតីបានប្រៀបធៀបពីភាពខុសគ្នារវាងពាក្យថា ផ្ការីករបស់រដ្ឋាភិបាល និងពាក្យផ្ការីករបស់ក្រុមប្រឆាំង។ ថ្មីៗនេះ មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលជាប់ឈ្មោះជាទណ្ឌិតផងនោះ លោក សម រង្ស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរងើបតតាំងប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលចេតនា គឺញុះញង់ធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី។

សម្ដេច ថា៖ «មានម្នាក់នៅក្រៅប្រទេសគេនិយាយពីយុទ្ធសាស្ត្រក្នុងការផ្ដួលរដ្ឋាភិបាលបង្កើតសង្គ្រាម។ តែយើងអត់ទេ! គឺផ្ការីកយើងដាំគ្រាប់ផ្កានៃការអភិវឌ្ឍន៍ហើយដាក់អភិវឌ្ឍន៍វិស័យឯកជននៅទីនេះដើម្បីរីកនាំនៅកន្លែងផ្សេងទៀតឱ្យអភិវឌ្ឍឱ្យកាន់តែច្រើន»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីសូមពលរដ្ឋចូលរួមថែរក្សាសន្ដិភាពដែលបានមកដោយលំបាកនៅកម្ពុជា ដោយបានរម្លឹកបទពិសោធន៍ឈឺចាប់ដែលកម្ពុជាធ្លាប់រងគ្រោះនៅពេលដែលបាត់បង់សន្ដិភាព ហើយបច្ចុប្បន្នប្រទេសមួយចំនួនកំពុងជួបប្រទះ។
សម្ដេច ថា៖ «មើលនៅប្រទេស៊ីរី ហ្គាហ្សា នៅអ៊ុយក្រែន ៤ឆ្នាំមុនដូចអ៊ុយក្រែនអីកំពុងតែរីកអត់មានវៃគ្នារីក(រីកចម្រើន) ទោះបីមានសង្គ្រាមខ្លះនៅតំបន់ព្រំដែនជាមួយរុស្ស៊ី តែទូទៅអត់មានទេ។ ឥឡូវខេត្តខ្លះ ក្រុងខ្លះឡើងខ្ទេចតែម្ដង ហើយមិនដឹងប៉ុន្មាននាក់ដែលស្លាប់ អ៊ីចឹងយើងត្រូវមើលអវត្តមាននៃសន្ដិភាពផង»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារយៈពេល២៦ឆ្នាំចុងក្រោយនេះគឺជារយៈពេលដែលកម្ពុជាស្គាល់សន្ដិភាពបានយូរជាងគេហើយក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ និងត្រូវតែបន្តថែរក្សាឱ្យបានយូរអង្វែងតទៅទៀតដើម្បីភាពរីកចម្រើន និងភាពសុខសាន្តរបស់ប្រជាជន។
សម្ដេចបន្ថែមថា៖ «សូមកុំពាក្យទំនាយថាមួយចំអិនកំពឹសកើតឡើងនៅស្រុកខ្មែរ! គេថាកម្ពុជាមិនបានយូរទេ ហើយ២៦ឆ្នាំបើក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំគឺជាសន្ដិភាពដែលវែងជាងគេរួចទៅហើយតែយើងមិនចង់បានត្រឹមតែ២៦ឆ្នាំទេមែនទេ? គឺចង់ឈប់វ៉ៃគ្នារហូត»។
ក្រោយជម្លោះបែកបាក់ទឹកដី បាត់បង់ឯកភាពភាពជាតិជាង៥០០ឆ្នាំ កម្ពុជាទើបរកឃើញសន្ដិភាពពេញលេញ មានរដ្ឋាភិបាលតែមួយឡើងវិញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃជោគជ័យប្រវត្តិសាស្ត្រនេះនៅថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំជាថ្ងៃបុណ្យជាតិនិងបានកំណត់ឈ្មោះថា «ទិវាសន្ដិភាពនៅកម្ពុជា»៕
អត្ថបទ៖ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


