ជីវិតកម្សាន្ដ
នេនទុំ ទម្លាយរឿងធ្លាប់ញៀនថ្នាំ និងផ្តាំយុវវ័យថា ត្រូវស្គាល់គ្រឿងញៀនឱ្យច្បាស់ កុំសាក ព្រោះមិនស្រួលផ្តាច់ឡើយ
កន្លងមកពុំធ្លាប់មានមហាជននិងគាំទ្របានដឹងឡើយថា តារាចម្រៀងរ៉េប នេនទុំ ធ្លាប់ឆ្លងកាត់ជីវិតនៃការប្រើប្រាស់គ្រឿងញៀន។ ប៉ុន្តែស្រាប់តែថ្មីៗនេះ តាមរយៈកម្មវិធីបទសម្ភាសមួយ នេនទុំ បានទម្លាយជាសាធារណៈថា លោកធ្លាប់ឆ្លងកាត់រឿងនេះស្ទើរមិនអាចដកខ្លួនបាន ប៉ុន្តែដោយសារការតាំងចិត្តខ្ពស់ព្រោះចង់រួចផុតពីនរកនៃថ្នាំញៀន ទើបលោកអាចមានរស្មីជីវិតដូចសព្វថ្ងៃបាន។

តាមរយ:វីដេអូខ្លី ក្នុងកិច្ចសម្ភាសមួយតារាចម្រៀង នេន ទុំ បានលើកឡើងថា “សូមណែនាំប្អូនៗមើល Video នេះ ខ្ញុំគ្មានអី្វត្រូវលាក់លៀមទេ ត្រូវស្គាល់ថ្នាំញៀនឱ្យច្បាស់។ នេនទុំ បានរៀបរាប់ថា អំឡុងពេលដែលព្យាយាមផ្តាច់ថ្នាំគឺនៅក្នុងខ្លួន លោកមានការពិបាកជាខ្លាំង ព្រោះត្រូវចងដៃចងជើងទាំងបួនមិនខុសពីគេថតសម្តែងក្នុងរឿងទេ”។
នេនទុំ បន្តថា “ខ្ញុំព្យាយាមផ្តាច់វា(ថ្នាំញៀន) ៥-៦ដង បើតាមខ្ញុំចាំ ខ្ញុំមកម្តងគឺខ្ញុំផ្តាច់អត់ឈ្នះថ្នាំទេ មានពេលខ្លះ លួចជិះម៉ូតូឌុបកាន់ទាំងស៊េរ៉ូមទៅរកវា…រហូត៥ ឬ៦ដងទើបខ្ញុំសម្រេចចិត្តថា បើមិនអាចយកឈ្នះវាបានក្នុងពេលហ្នឹងទេ គឺជីវិតយើងមានតែប៉ុណ្ណឹងហើយ នៅពេលយើងចាប់ផ្តើមបានយល់ក៏តាំងចិត្តផ្តាច់វាដល់ថ្នាក់ប្រាប់ឱ្យម្តាយចាប់ចងខ្ញុំ”។
នេនទុំ និយាយទៀតថា ថ្ងៃដែលផ្តាច់ដំបូង១ឬ២ថ្ងៃ គឺធ្វើទុកខ្លាំងមែនទែន ដោយមានអាការ:ចាប់ផ្តើមប្រកាច់បែកពពុះមាត់ គ្រប់គ្រងខ្លួនឯងអត់បានទេ ហើយអាការ:បែបនេះធ្វើទុករហូតទៅដល់៥ ឬ ៦ថ្ងៃ ទើបចាប់ផ្តើមស្បើយខ្លះៗមកវិញដូច្នេះលោកសូមផ្តាំទៅយុវវ័យយើងត្រូវចៀសឱ្យឆ្ងាយ និងគិតឡើងវិញ អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


