ព័ត៌មានជាតិ
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ហើយការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការគឺនៅរយៈពេល៥ឆ្នាំទៀត។

យោងតាមការចុះផ្សាយលើគេហទំព័រអង្គការសហប្រជាជាតិ កម្ពុជា ជាមួយនឹងប្រទេស ហ្សេណេហ្គាល់ នឹងត្រូវដកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ការរង់ចាំ៥ឆ្នាំទៀតនេះគឺដើម្បីបន្តតាមដានថាប្រទេសទាំងពីរនេះអាចរៀបចំខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រាកដថាចាកចេញមានភាពរលូនមិនត្រលប់មកក្នុងបញ្ជីវិញ។
ហ្វេសបុកផេករបស់ UN ប្រចាំកម្ពុជាបានអបអរសារទរចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាននេះដោយថា «នេះ គឺជាការជំហានដ៏សំខាន់ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគត»។

មានប្រទេស៤៤ត្រូវអង្គការសហប្រជាជាតិដាក់ចូលជាប្រទេសមានការអភិវឌ្ឍតិចតួច។ ប្រទេសកម្ពុជាត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេសទាំងនេះក្នុងឆ្នាំ១៩៩១។ ការដាក់បញ្ចូលក្នុងប្រទេសអភិវឌ្ឍន៍តិចតួចដោយពិនិត្យទៅលើចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗ សន្ទស្សន៍នៃការអប់រំនិងសុខភាពសាធារណៈ និងសន្ទស្សន៍ងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថានក្នុងប្រទេសនោះ៕

ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


