Connect with us

សន្តិសុខសង្គម

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

បានផុស

នៅ

ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទុកដាក់ និងចោលសំរាម ក្រុមហ៊ុន MIZUDa ដែលជាក្រុមហ៊ុនប្រមូលសំរាមបានសហការជាមួយអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះផ្លាស់ប្តូរធុងសំរាមថ្មី តាមបណ្តាយផ្លូវបេតុងធំ ជន្លង់ម្លូ ចំនួន១៧ធុង និងនៅទីតាំងភូមិត្រាញ់តាបាញ់ចំនួន១ ធុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោក លោក ផូ សភ័ណ្ឌ តំណាងក្រុមហ៊ុន MlZUDA ខណ្ឌកំបូល បានឲ្យដឹងថា ក្រុមហ៊ុនបានចូលរួមសហការជាមួយលោក ពៅ ប៊ុនរី មន្រ្តីបរិស្ថាន និងអនាម័យសង្កាត់ភ្លើងឆេះរទេះ រួមជាមួយក្រុមការងារកង់បីសំរាម ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានអនាម័យក្នុងមូលដ្ឋាន ទើបអាជ្ញាធរ និងក្រុមហ៊ុន បានរៀបចំធ្វើការផ្លាស់ប្ដូរធុងសំរាមចំនួន១៨ធុង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយកសំរាមមកទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ជៀស​វាង​បោះចោលពាសវាលពាសកាលតាមដងផ្លូវ។

លោកបានបន្តទៀតថា ការផ្លាស់ប្ដូរធុងសំរាមនេះ គឺដើម្បីសម្រួលជូនដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិនីមួយៗក្នុងសង្កាត់ភ្លើងឆេះរទេះ យកមកចោល និងងាយស្រួលដល់ខាងក្រុមហ៊ុនប្រមូលសំរាមយកទៅចាក់ចោលនៅទីលានចាក់សំរាម។

ក្នុងនាមអាជ្ញាធរក៏បានណែនាំដល់អ្នកលក់ដូរនៅទីតាំងវត្តជន្លង់ម្លូជួយសហការ និងសម្អាតបរិស្ថាន និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវយកមកដាក់ក្នុងធុងសំរាមនៅក្បែរកន្លែងលក់ដូរឲ្យបានត្រឹមត្រូវ ជៀសវាងយកទៅចោលតាមដងផ្លូវ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ៨ នាទីutes មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៤ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម