ជីវិតកម្សាន្ដ
“កុលាបមានបន្លា” កំពុង Trending ច្រៀងនិងរាំលេងពេញ Facebook និង TikTok
បទល្បី “កុលាបមានបន្លា” កំពុង Trending គេយកទៅរាំត្រាប់តាមពេញបណ្តាញទំនាក់ទំនងសង្គម Facebook និង TikTok ខណៈខ្លះទៀត បានយកចម្រៀងមួយបទនេះ ទៅច្រៀង Cover ថែមទៀត។

ជាមួយនឹងចង្វាក់ mix បែបប្រជាប្រិយលាយសម័យ “កុលាបមានបន្លា” ដែលច្រៀងដោយឧកញ៉ា ព្រាប សុវត្ថិ ហាក់មានការចាប់អារម្មណ៍ខ្លាំង ខណៈមួយសប្តាហ៍បន្ទាប់ពីផលិតកម្ម Galaxy Navatra បញ្ចេញវីដេអូចម្រៀងបទនេះជាផ្លូវការ សាធារណជនជាច្រើន បាននាំគ្នាច្រៀងត្រាប់តាមនិងរាំលេង ចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ ក្នុងនោះ មានទាំងយុវវ័យ និងមនុស្សចាស់ថែមទៀតផង។
តាមរយៈវីដេអូខ្លីៗដែលម្ចាស់គណនីជាច្រើន បានចែករំលែកលើ Facebook និង Tik Tok មានខ្លះយកចម្រៀងដើមទៅច្រៀងត្រាប់លេង ខណៈខ្លះទៀតក៏យកចម្រៀងដែលបាន remix សាច់ភ្លេងរួចហើយ ទៅរាំកម្សាន្តលេង។
គួរជម្រាបថា បទល្បីដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ជាការនិពន្ធទំនុកច្រៀងដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញ Full MV ចម្រៀងមួយបទនេះជាផ្លូវការ កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៤ ហើយមានដល់ទៅពីរ version ដោយបទប្រុស ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ ខណៈបទស្រី ចៀងដោយ កញ្ញា តន់ ចន្ទសីម៉ា ហើយសុទ្ធតែទទួលការចាប់អារម្មណ៍ខ្លាំងមិនចាញ់គ្នានោះឡើយ៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


