ជីវិតកម្សាន្ដ
បទដំបូងបង្អស់ដែលមហាជនស្គាល់ ព្រាប សុវត្ថិ រហូតក្លាយជាតារាប្រុសល្បីល្បាញលំដាប់ប្រទេស
ជាច្រើនឆ្នាំលើវិថីសិល្បៈ ជាមួយទេពកោសល្យ និងសមត្ថភាពសិល្បៈដ៏គួរឱ្យស្ញប់ស្ញែង តារាចម្រៀងប្រុស ព្រាប សុវត្ថិ បានសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះចាក់ឬសជ្រៅក្នុងចង្កោមសិល្បៈ ពិសេសក្នុងនាមជាតារាចម្រៀងលំដាប់ប្រទេស ដែលមានវត្តមានសឹងគ្រប់ព្រឹត្តិការណ៍ធំៗ និងថ្នាក់ជាតិ។
យ៉ាងណា ក្នុងជំហានឆ្ពោះទៅរកភាពល្បីល្បាញរបស់តារាប្រុសរូបនេះ អ្នកជំនាន់ក្រោយដែលបន្តគាំទ្រលោក ទំនងជាមិនបានដឹងនូវអនុស្សាវរីយ៍បទដំបូងបង្អស់ ដែលសាងប្រជាប្រិយភាពឱ្យកិត្តិនាមរបស់តារាចម្រៀង ព្រាប សុវត្ថិ នោះឡើយ។

បើរំលឹកអតីតកាលជិត ២០ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីយក្សរបស់ផលិតកម្ម រស្មីហង្សមាស «Best Of The Best 2006» លោក ព្រាប សុវត្ថិ ក្នុងនាមជាតារាចម្រៀងលំដាប់ប្រទេស បានរំលឹកអនុស្សាវរីយ៍ចម្រៀងដំបូងបង្អស់ដែលធ្វើឱ្យមហាជនស្គាល់លោក នោះគឺបទ “អូនជាបេះដូងបង” ដែលជាស្នាដៃទំនុកច្រៀងដោយកវីនិពន្ធឆ្នើម លោក ថៃ នរៈសត្យា។
បើតាមការបញ្ជាក់របស់ពិធីការិនីដ៏ល្បីឈ្មោះ យុគ ចិន្ថា កំឡុងពេលជាពិធីការិនីក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនាពេលនោះ បង្ហើបដែរថា “អូនជាបេះដូងបង” មិនត្រឹមជាបទដំបូងបង្អស់ដែលមហាជនបានស្គាល់តារាចម្រៀងរូបនេះប៉ុណ្ណោះទេ តែក៏ជាបទចម្រៀងដ៏ល្បីល្បាញខ្លាំងបំផុតជាង ៣ទសវត្សរ៍មុន ពោលអំឡុងឆ្នាំ១៩៩២។ ខណៈអ្នកគាំទ្រតារាប្រុសរូបនេះភាគច្រើនសុទ្ធតែធ្លាប់ស្តាប់ នៅតែចងចាំអនុស្សាវរីយ៍បទនេះពុំភ្លេចឡើយ។
ជោគជ័យនៅពេលនោះ ដ្បិតជាការចាប់ផ្តើមក្នុងវិថីសិល្បៈរបស់តារាចម្រៀងឯក ព្រាប សុវត្ថិ ក៏ពិតមែន តែបាននាំយកការផ្លាស់ប្តូរដ៏ធំធេងក្នុងជិវិតលោក រាប់តាំងពីការបោះជំហានដំបូងនិងបន្ទាប់ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងលើឆាកជាតិ-អន្តរជាតិ។
មិនតែប៉ុណ្ណោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនស្គាល់លោក ថាជាតារាពេញដោយសមត្ថភាព និងទេពកោសល្យមួយរូប ដែលអាចបត់បែនតាមភាពជឿនលឿននៃសិល្បៈ ខណៈតារាចម្រៀងរូបនេះ តែងបន្តអភិវឌ្ឍនខ្លួនឯងឥតឈប់ឈរ ដូចរុក្ខជាតិដែលត្រូវសន្សើមរាល់ព្រឹកព្រហាម។
អ្វីដែលគួរឱ្យកត់សម្គាល់ ឧកញ៉ា ព្រាប សុវត្ថិ ប្រឡូកសិល្បៈច្រើនឆ្នាំមកហើយ តាំងពីជំនាន់រាជិនីសំឡេងទាំង៣ រួមមាន អ្នកស្រី ហ៉ឹម ស៉ីវន, អ្នកស្រី សួន ចន្ថា និងអ្នកស្រី ម៉េង កែវពេជ្ជតា កំពុងពេញល្បីល្បាញលើពិភពតន្ត្រីនៅឡើយ។ ខណៈអ្វីដែលគួរឱ្យស្ញប់ស្ញែង ប្រជាប្រិយភាពកំពូលតារាចម្រៀងរូបនេះ ហាក់មិនសាបរលាបសោះឡើយក្នុងក្រអៅបេះដូងអ្នកគាំទ្រ និងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង។
បើនិយាយដល់ទេពកោសល្យច្រៀង និងការបត់បែនក្នុងពិភពតន្ត្រីញាក់ក្រន្ត្រាក់អារម្មណ៍ កំពូលតារាចម្រៀងរូបនេះ បានប្រឡូកលើវិថីតន្ត្រីប្រភេទ Hip Hop យូរណាស់មកហើយ ចាប់តាំងពីបទ «មានថ្មីម្តេចមិនប្រាប់» និង «ចិត្តព្រៃផ្សៃ» មកម្ល៉េះ។ តួយ៉ាង ក្រោយលាទ្រនំចាស់ដែលលោកធ្លាប់សាងកេរ្តិ៍ឈ្មោះរាប់ឆ្នាំ លោក ព្រាប សុវត្ថិ បានបន្តផ្តល់អារម្មណ៍ដល់អ្នកគាំទ្រតាមរយៈស្ទីលនៃការច្រៀងថ្មីកាន់តែច្រើន ដែលមិនត្រឹមតែអាចរក្សាបានចិត្តអ្នកគាំទ្ររបស់លោកមុនៗ សូម្បីតែយុវវ័យជំនាន់ថ្មី ក៏បានស្គាល់លោកផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


