Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រចង់ឃើញកំពូលតារាចម្រៀង ព្រាប សុវត្ថិ រៀបចំព្រឹត្តិការណ៍ “SOLO CONCERT”

បានផុស

នៅ

ទស្សនិកជននិងអ្នកគាំទ្រមួយចំនួន បានបង្ហាញការលើកឡើងស្រដៀងគ្នាដោយជម្រុញចង់ឃើញកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ រៀបចំនូវព្រឹត្តិការណ៍នៃការប្រគុំតន្រ្តី SOLO CONCERT ដូចតារាប្រុសស្រីឯទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនខុសគ្នាពីមហាជនអ្នកគាំទ្រនោះទេ ក្នុងនោះសូម្បីតែអ្នកសិល្ប:រួមអាជីពក៏បានបង្ហាញពីគោលបំណងចង់ឃើញតារារៀមច្បងលោក ព្រាប សុវត្ថិ ធ្វើព្រឹត្តិការណ៍នៃការប្រគុំតន្រ្តី SOLO CONCERT ផងដែរ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងទេថាតើតារាចម្រៀងជើងចាស់រូបនេះ អាចនឹងបំពេញតាមបំអ្នកគាំទ្រយ៉ាងណានៅឡើយទេ។

ផ្អែកតាមការស្ទង់មតិ សង្កេតឃើញមានទស្សនិកជនពិសេសមិត្តៗយុវវ័យជាច្រើន បានបង្ហាញការគាំទ្រដោយម្នាក់ៗពិតចង់ឱ្យកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរ។ ចំណែកតារាចម្រៀងរួមទ្រនំលោក ខាន់ ជេមស៌ ក៏បានបញ្ចេញមតិចង់ឱ្យរៀមច្បងរូបនេះធ្វើ SOLO CONCERT ដែរ។

លោក ខាន់ ជេមស៌ បានលើកឡើងថា ចង់ឃើញបងប្រុស (ព្រាប សុវត្ថិ )ធ្វើ SOLO CONCERT ណាស់ តើបងប្អូនគិតដូចខ្ញុំដែរទេ? បើចង់សុំ comment ម្នាក់មួយមកណា។ យ៉ាងណា មតិភាគច្រើនគឺគាំទ្រ ១០០ភាគរយជុំវិញរឿងនេះ។

គួរឱ្យដឹងដែរថា កំពូលតារាចម្រៀងងារឧកញ៉ាលោក ព្រាប សុវត្ថិ គឺបានចូលប្រឡូកនៅក្នុងវិស័យសិល្ប:ចម្រៀងយ៉ាងជោគជាំមានរយ:ពេលជិត ៣ទសវត្សរ៍ហើយ ដោយលោកបានសាងបាននូវប្រជាប្រិយភាពល្បីល្បាញ និងការគាំទ្រទូទាំងប្រទេស ខណៈមិនទាន់មានតារាចាស់ថ្មីរូបណាអាចប្រជែងតំណែងលោកបានឡើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម