សន្តិសុខសង្គម
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាឲ្យកោះហៅមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសចោមចៅចំនួន៣នាក់ ដើម្បីមកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់ថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត។

ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់បុរសខាងលើ ក្រោយពីត្រូវមន្ត្រីនគរបាលនៅគោលដៅស្ពានអាកាសចោមចៅ ផាកពិន័យចំនួន១លាន២០ម៉ឺនរៀល ពាក់ព័ន្ធការប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ និងបំពាក់ស្លាកលេខមិនប្រក្រតី។ ទោះបីយ៉ាងណា មន្ត្រីនគរបាលទាំង៣រូប នៅមិនទាន់ទទួលបានលទ្ធផលបែបណានោះទេ ពោលគឺនៅរង់ចាំសួរនាំបំភ្លឺដើម្បីធ្វើរបាយការណ៍រាយការណ៍ជូនលោក ជួន ណារិន្ទ ដើម្បីពិនិត្យសម្រេច។

តាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសដែលចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍នេះ បានប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតី និងប្រើប្រាស់ទូរស័ព្ទនៅពេលបើកបរ ត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១លាន២០ម៉ឺនរៀល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយក៏បានទទួលស្គាល់កំហស់រួចហើយដែរ តែនៅព្រឹកថ្ងៃទី២៦ធ្នូនេះ បុរសខាងលើបានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ខ្លួនដោយចោទប្រកាន់មន្ត្រីនគរបាលថា បានលួច Memory របស់ខ្លួននៅក្នុងរថយន្ត។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ថែមថា ចំពោះបុរសម្ចាស់រថយន្ត Lexus 350 ដែលចោទប្រកាន់មកលើសមត្ថកិច្ចនេះ ក៏គ្រោងនឹងអញ្ជើញមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរដើម្បីឆ្លើយបំភ្លឺ។

បើតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលការរាយការណ៍ពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញឱ្យដឹងថា បុរសនេះធ្លាប់មានបង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់មកហើយ ដូចជានៅខណ្ឌដង្កោ១លើក បើកបររថយន្តនិយាយទូរស័ព្ទ សមត្ថកិច្ចឃាត់អប់រំ នៅពេលនោះបានថតបង្ហោះសមត្ថកិច្ច និងបបួលសមត្ថកិច្ចអុជធូបស្បថ។ ខណ្ឌពោធិ៍សែនជ័យ១លើក ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពថតបង្ហោះជេរប្រមាថសមត្ថកិច្ច និងខណ្ឌច្បារអំពៅ ១លើក ជិះម៉ូតូមិនពាក់មួកល្មើសសញ្ញាចរាចរណ៍ ហើយបានថតបង្ហោះសមត្ថកិច្ចអនុវត្តច្បាប់៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ