កីឡា
ក្រសួងមហាផ្ទៃឈរលេខ១ ក្នុងការប្រកួតប្រដាល់សកលជើងឯកជាតិឆ្នាំ២០២៤
ក្រុមកីឡាករ កីឡាការិនីប្រដាល់សកលមកពីក្រសួងមហាផ្ទៃ ឈរចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ បន្ទាប់ពីចប់ការប្រកួតទាំងស្រុងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មាន១២វិញ្ញាសាគឺក្រសួងមហាផ្ទៃទទួលបានមេដាយមាស៥គ្រឿង ឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយ ខណៈចំណាត់ថ្នាក់លេខ២បានទៅ ក្រសួងការពារជាតិ ដែលបានឈ្នះមេដាយមាស៣ និងប្រាក់៤ ហើយក្លិបបញ្ជាការដ្ឋានកាំភ្លើងធំឈ្នះមេដាយមាស២ ប្រាក់១ និងសំរិទ្ធ៤ ឈរនៅលេខ៣។

ជាមួយគ្នានេះក្លិបខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស១ សំរិទ្ធ១ និងក្លិបអន្លង់កូមមានជ័យ ឈ្នះមេដាយមាស១ ហើយមានក្លិប១១ផ្សេងទៀតទទួលបានមេដាយប្រាក់ និងសំរិទ្ធ។

អ្វីដែលគួរឲ្យកត់សំគាល់ កីឡាករ កីឡាការិនីប្រដាល់សកលរបស់ក្រសួងមហាផ្ទៃចំនួន៥នាក់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រគឺឈ្នះការប្រកួតទាំងអស់ដើម្បីទទួលបានមេដាយមាស។ ជាពិសេសគ្មានកីឡាករ កីឡាការិនីណាម្នាក់របស់ក្រសួងមហាផ្ទៃទទួលបានមេដាយប្រាក់ ឬសំរិទ្ធឡើយ។

ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ មានក្លិប សមាគម និងអង្គភាពចំនួន៣០មកពីទូទាំងប្រទេសបានចូលរួមប្រកួតចាប់ពីថ្ងៃទី២៣ ដល់ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតនេះជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជូនកីឡាករជាច្រើនទៅប្រកួតនៅក្រៅប្រទេសដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ៕












អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


