ព័ត៌មានអន្ដរជាតិ
ត្រាំ ស្នើឱ្យតុលាការកំពូលផ្អាកច្បាប់ ដែលអាចបិទ TikTok នៅអាមេរិក
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យតុលាការកំពូលរបស់ប្រទេសបញ្ជាឱ្យផ្អាកការអនុវត្តច្បាប់ ដែលអាចបិទវេទិកាបណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក ដោយសំអាងថា លោកនឹងប្រើពេលវេលានៅពេលឡើងកាន់អំណាច ដើម្បីស្វែងរកដំណោះស្រាយនយោបាយលើបញ្ហានេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តុលាការគ្រោងនឹងបើកសវនាការជជែកដេញដោលក្នុងសំណុំរឿងនេះ នៅថ្ងៃទី ១០ ខែមករា។ ច្បាប់ដដែល តម្រូវឱ្យក្រុមហ៊ុន ByteDance ដែលជាម្ចាស់របស់ TikTok លក់វេទិកានេះឱ្យទៅក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ វានឹងត្រូវបិទ។ សភាអាមេរិកបានបោះឆ្នោតគាំទ្រការបិទនេះកាលពីខែមេសារួចហើយ លុះត្រាតែ ByteDance សម្រេចចិត្តលក់ឱ្យបានមុនថ្ងៃ ១៩ មករា ពោលគឺមួយថ្ងៃ មុនលោក ត្រាំ ឡើងកាន់អំណាច។
មេធាវីរបស់លោក ត្រាំ លោក John Sauer បានថ្លែងឱ្យដឹងថា៖ «លោកប្រធានាធិបតី ត្រាំ នៅតែប្រកាន់ជំហរអព្យាក្រឹតលើជម្លោះនេះ។ លោកបានស្នើដោយគោរព ឱ្យតុលាការពិចារណាឡើងវិញ ដើម្បីពន្យាកាលកំណត់ហាមឃាត់(TikTok)នៅថ្ងៃ ១៩ មករា ដើម្បីទុកពេលឱ្យរដ្ឋបាល ត្រាំ ដែលនឹងចូលកាន់ការងារ ស្វែងរកដំណោះស្រាយនយោបាយ»។

គួររំឭកថា ការស្នើសុំយ៉ាងដូច្នេះ ធ្វើឡើងក្រោយលោក ត្រាំ បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន TikTok Shou Zi Chew នៅខែធ្នូនេះ។ ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា វាផ្ទុយនឹងអ្វីដែលលោកធ្លាប់បានអំពាវនាវក្នុងឆ្នាំ ២០២០ ដែលសុំឱ្យមានការបិទ TikTok នៅសហរដ្ឋអាមេរិក ឬលក់វេទិកានេះឱ្យក្រុមហ៊ុនអាមេរិក។
កន្លងមក ម្ដងហើយម្ដងទៀត អ្នកនយោបាយអាមេរិកលើកឡើងថា រដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក ដែលមានអ្នកប្រើប្រាស់សកម្មប្រមាណ ១៧០ លាននាក់ ដែលនឹងបង្កដល់សន្តិសុខជាតិ។ វាជាអ្វីដែលក្រុមហ៊ុន TikTok ច្រានចោល៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន