សន្តិសុខសង្គម
នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិការ(គ)
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បំបែកសំណុំរឿងករណីឃាតកម្មលើជនរងគ្រោះជាស្ត្រីជនពិការ(គ) ក្រោយពីធ្វើសកម្មភាពវាយសម្លាប់រួចទម្លាក់ចូលក្នុងទឹកប្រឡាយ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនដៃដល់នេះ កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួន និងប្រាក់ជាង៧លានរៀល។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះដោយសន្និដ្ឋានថា ជាករណីឃាតកម្ម រហូតកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ប.ស.រ ភេទប្រុស អាយុ ២៥ឆ្នាំ នៅត្រង់ចំណុចភូមិអារ័ក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។ ក្នុងនោះកម្លាំងជំនាញក៏បានដកហូត ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ១គ្រឿងប្រាក់រៀល ៧,១០០,០០០រៀល និងដំបង ២ដើម។

តាមចម្លើយសារភាពពីជនដៃដល់បានឲ្យដឹងថា ខ្លួនពិតជាបានយកដំបងវាយលើជនរងគ្រោះ បណ្តាលអោយស្លាប់ និងទម្លាក់ចូលក្នុងទឹកប្រឡាយពិតប្រាកដមែន។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញបានទទួលព័ត៌មានពីអាជ្ញាធរភូមិថា មានករណីមនុស្សលង់ទឹកប្រឡាយស្លាប់ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប។ ជនរងគ្រោះ ឈ្មោះ ឡ.រ.ន ភេទស្រី អាយុ ២៨ឆ្នាំ ជាមនុស្ស គ នៅទីតាំងកើតហេតុ។ ក្រោយពីទួលបានព័ត៌មានកម្លាំងបានចុះដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យលើសពជនរងគ្រោះទើបសន្និដ្ឋានថា ជាករណីឃាតកម្ម ទើបបើកការស៊ើបអង្កេតស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនដៃដល់តែម្ដង៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


