Connect with us

ព័ត៌មានអន្ដរជាតិ

FBI ជឿជាក់ ១០០%ថា ភេរវករវាយប្រហារនៅ New Orleans ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥, FBI ជឿជាក់១០០%ថា បុរសដែលបើករថយន្តភីកអាប់បុករះមនុស្សក្នុងទីក្រុង New Orleans នៅថ្ងៃចូលឆ្នាំសកល គឺបំផុសគំនិតដោយក្រុមភេរវកម្ម ISIS ប៉ុន្តែគាត់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតតែ FBI ខិតខំតាមដានរកតម្រុយពាក់ព័ន្ធភេរវករឈ្មោះ Shamsud-Din Jabbar នេះក៏ដោយ ប៉ុន្តែនៅទីបំផុត FBI ជឿជាក់ថា គាត់គ្មានជំនួយពីនរណាម្នាក់ឡើយ។ 

លោក Christopher Raia មកពីផ្នែកប្រឆាំងភេរវកម្មរបស់ FBI បាននិយាយថា «នេះគឺជាអំពើភេរវកម្ម។ នេះជាសកម្មភាពដែលមានការគិតទុកជាមុន និងជាទង្វើដ៏ព្រៃផ្សៃ។ ភេរវករមានផែនការវាយប្រហារធំជាងនេះ ដោយសម្លាប់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះគាត់មានដាក់ពង្រាយគ្រឿងផ្ទុះនៅច្រើនកន្លែង»។

មុនការវាយប្រហារប៉ុន្មានម៉ោង, Jabbar ក៏បានបង្ហោះវីដេអូចំនួន៥ឃ្លីបនៅលើគណនី Facebook​ របស់គាត់ផងដែរ ដោយប្រកាសគាំទ្រក្រុមរដ្ឋឥស្លាម។

ក្រោយហេតុការណ៍ដ៏រន្ធត់នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខប្រកាសមិនអនុញ្ញាតឲ្យក្រុម ISIS មានវត្តមានលើទឹកដីអាមេរិកឡើយ ហើយមិនបណ្តោយឲ្យការវាយប្រហារបែបនេះនិងមនោគមវិជ្ជា យកឈ្នះអាមេរិកបាននោះទេ។ 

(រូបថត៖ Getty)

សូមបញ្ជាក់ជាថ្មី​ លោក Jabbar ជាអតីតយុទ្ធជនអាមេរិក មកពីរដ្ឋ Texas បានបើកការវាយប្រហារនៅផ្លូវ Bourbon សម្លាប់មនុស្ស១៤នាក់ និងបណ្តាលឲ្យជាង៣០នាក់ទៀតរងរបួស មុនពេលប៉ូលិសបាញ់សម្លាប់គាត់។

នេះគឺជាការវាយប្រហារបំផុសគំនិតដោយក្រុម IS ដែលផ្តាច់ជីវិតមនុស្សច្រើនបំផុតលើទឹកដីអាមេរិកនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយវាជាក្តីកង្វល់យ៉ាងធំ ដល់ថ្នាក់មន្ត្រីសហព័ន្ធ ចេញការព្រមានថា ក្រុមភេរវកម្មកំពុងងើបឡើងសាជាថ្មីហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចូលឆ្នាំថ្មី អាមេរិក ផ្ទុះការវាយប្រហារភេរវកម្មផ្ទួនៗ ស្លាប់មនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន២ ៤០០កន្លែង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តកែប

Sokha Hotels

ព័ត៌មានពេញនិយម