ជីវិតកម្សាន្ដ
មុនលាឆ្នាំចាស់! ម្ចាស់បទ“កុលាបមានបន្លា” ទទួលការគាំទ្រខ្លាំងនឹងបទនេះ ខណៈជាង២សប្តាហ៍ កើនអ្នកទស្សនាជិត 5M Views
ជាង ២សប្តាហ៍មកនេះ បទពេញនិយមលោក ព្រាប សុវត្ថិ “កុលាបមានបន្លា” ត្រូវបានគេយកទៅរាំត្រាប់តាមជាហូរហែរ ខណៈមហាជនដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី របស់កំពូលតារាចម្រៀងរូបនេះ ក៏ស្រែកហ៊ោដោយក្តីរំភើបរីករាយ ជាមួយចម្រៀងមួយបទនេះផងដែរ។ តួយ៉ាង មកដល់ពេលនេះ ចំនួនអ្នកទស្សនាបទល្បីពេញនិយមមួយបទនេះ កើនដល់ជិត ៥លានដងហើយ លើ YouTube Channel របស់ផលិតកម្មខ្នាតធំ Galaxy Navatra ។

មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងជួរមុខ Galaxy ឧកញ៉ា ព្រាប សុវត្ថិ បាននាំយកចម្រៀងកំពុងពេញនិយម មួយបទនេះ បង្ហើរសំនៀងគ្រប់ឆាកប្រគំតន្ត្រីតាមបណ្តាខេត្តនានា ទន្ទឹមនឹងបានជូនកុលាបដល់អ្នកគាំទ្រផងដែរ ដើម្បីជាកាដូជួបមុខអ្នកគាំទ្រ ក៏ដូចជាតំណាងអត្ថន័យនៃបទចម្រៀង។ តួយ៉ាង តាមរយៈព្រឹត្តិការណ៍ប្រគំតន្រ្តីនានា ក៏ឃើញមានអ្នកគាំទ្រមួយចំនួន ចូលរួមរាំកម្សាន្តជាមួយផងដែរ ខណៈអ្នកគាំទ្រផ្សេងទៀត មិនត្រឹមតែពេញចិត្តនឹងបទនេះប៉ុណ្ណោះទេ ថែមទាំងរាំត្រាប់តាម និងផ្ញើវីដេអូដល់លោកថែមទៀតផង។

គួររំលឹកថា “កុលាបមានបន្លា” ជាបទល្បីកំពុងពេញនិយម ដែលត្រូវម្ចាស់គណនីជាច្រើនទៅច្រៀងត្រាប់លេង ខណៈខ្លះទៀតក៏យកចម្រៀងដែលបាន remix សាច់ភ្លេងរួចហើយទៅរាំកម្សាន្ត ហើយចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។
បទល្បីដែលកំពុងផ្ទុះការចាប់អារម្មណ៍នេះ ជាការនិពន្ធទំនុកច្រៀងដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញ Full MV ចម្រៀងមួយបទនេះជាផ្លូវការ កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៤ ហើយមានដល់ទៅពីរ version ដោយបទប្រុស ច្រៀងដោយ ឧកញ៉ា ព្រាប សុវត្ថិ ខណៈបទស្រី ចៀងដោយ កញ្ញា តន់ ចន្ទសីម៉ា ហើយសុទ្ធតែទទួលការចាប់អារម្មណ៍ខ្លាំងមិនចាញ់គ្នានោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


