ជីវិតកម្សាន្ដ
នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម
តារាកំប្លែងជើងចាស់និងជាតួអង្គយក្សល្ខោនបាសាក់ នាយ ព្រីង ទុំ កាលពីថ្មីៗនេះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបន្ទាប់ពីទើបប្រទះជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំងរហូតឈានដល់ការវះកាត់ជើងម្ខាង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកូនប្រុសតារាកំប្លែងជើងរូបនេះ។

កូនប្រុសតារាកំប្លែងនាយ ព្រីង ទុំ បានប្រាប់ឲ្យដឹងពីស្ថានភាពជំងឺរបស់ឪពុកថាក្រោយទទួលបានការព្យាបាលពេលនេះឪពុករបស់លោកបានវះកាត់ជើងមួយចំហៀងរួចរាល់ហើយ ខណៈដែលស្ថានភាពជំងឺក៏បានធូរស្រាលបន្តិចហើយ។លោកបន្តថា ឪពុកខ្លួនមានជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម លើសឈាម ឡើងអាស៊ីដ បេះដូងទើបតែធ្វើទុក្ខខ្លាំងរហូតដំបៅជើងរលួយដែលក្រុមគ្រូពេទ្យតម្រូវឲ្យកាត់ជើងមួយចំហៀងក្រោមជង្គង់បន្តិច។

លោកបានរៀបរាប់ឲ្យដឹងទៀតថាប៉ាបានធូរស្បើយបន្តិចហើយ សង្ឃឹមថាប៉ានឹងឆាប់បានត្រឡប់ទៅផ្ទះវិញ(ជំងឺទឹកនោមផ្អែមដំបៅជើងត្រូវវះកាត់ជើង)សង្ឃឹមថាអ្វីគឺនឹងល្អប្រសើរខ្លួនទីពឹងខ្លួនគឺកូននិងប្រឹងឲ្យអស់ពីលទ្ធភាពមើលថែប៉ាគេផ្សេងយើងផ្សេងគ្មានអ្នកមើលឃើញទេ ណាមួយមកពីនិស្ស័យផលបុណ្យរបស់ប៉ាគ្មានដូចគេ គេឈឺគេមានជួយជ្រោមជ្រែងប៉ាឈឺគឺពឹងលើខ្លួនឯង។

កូនប្រុសនាយ ព្រីង ទុំ បានបញ្ជាក់ឲ្យដឹងទៀតថា ជីវិតពេលយើងនៅមានប្រយោជន៍ គឺមានតម្លៃពេលអស់សមត្ថភាពគឺតម្លៃស្មើសូន្យសូម្បីតែសួរសុខទុក្ខក៏គ្មានដែរ តែមិនអីទេប៉ា ប៉ានឹងឆាប់វិលទៅផ្ទះយើងវិញ។

សូមជម្រាបថាស្ថិតក្នុងវ័យ៦៣ឆ្នាំ នាយ ព្រីង ទុំ ត្រូវបានមហាជនស្គាល់ថាលោកជាតារាកំប្លែងមួយរូបដែលតែងតែធ្លាប់បង្ហាញវត្តមានសម្តែងជាញឹកញាប់ជាមួយក្រុមកំប្លែងនាយ កុយ និងនាយ ក្រឹម។ លោកក៏ធ្លាប់បានចូលសម្តែងនៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍បាយ័នផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ