ព័ត៌មានជាតិ
ពលករប្រុសស្រីជាង១០នាក់ចេញពីប្រទេសថៃតាមច្រករបៀងត្រូវសមត្ថកិច្ចនាំខ្លួនទៅដាក់ឲ្យធ្វើចត្តាឡីស័ក
ពលករប្រុសស្រី១៤នាក់ដែលបានចូលតាមច្រករបៀងបម្រុងនាំគ្នាគេចវេះពីធ្វើចត្តាឡីស័កត្រូវបានសមត្ថកិច្ចប្រចាំគោលដៅតំបន់ព្រំដែននាំខ្លួនទៅដាក់ឲ្យធ្វើចត្តាឡីស័កតាមការកំណត់១៤ថ្ងៃ។
សមត្ថកិច្ចប្រចាំគោលដៅបានប្រាប់ឲ្យដឹងថា ដោយសារការអនុវត្តពង្រឹងសុវត្ថិភាពការរីករាលដាលជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលក៏ដូចជាសេចក្តីណែនាំពីរាជរដ្ឋាភិបាលកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩សហការជាមួយកម្លាំងយោធាវរសេនាតូច៥៣៣រួមជាមួយកម្លាំងចម្រុះជាច្រើនទៀតស្របតាមការជំរុញពីលោកស្នងការ
ខេត្តផងនៅពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១កន្លងមកថ្មីៗនេះ កម្លាំងបានចុះស្ទាក់និងនាំខ្លួនប្រជាពលរដ្ឋជាពលករខ្មែរប្រុសស្រីនិងក្មេងសរុបចំនួន១៤នាក់ដែលវិលត្រឡប់មកពីប្រទេសថៃវិញដោយឆ្លងដែនតាមផ្លូវកាត់ច្រករបៀងបម្រុងនាំគ្នាគេចវេះមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
ប្រភពខាងលើបន្តថា ប្រជាពលករទាំង១៤នាក់ខាងលើមានបុរសពេញវ័យចំនួន៧នាក់ស្ត្រីចំនួន៤នាក់រួមទាំងក្មេងប្រុសស្រីចំនួន៣នាក់ផងដែរដែលអ្នកទាំងអស់គ្នាបានឆ្លងដែនចេញពីប្រទេសថៃហើយចូលមកទឹកដីប្រទេសកំណើតកាត់តាមចំណុចភូមិរស្មីឃុំជ្រៃសីមាស្រុកសំពៅលូនខេត្តបាត់ដំបង។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ចំពោះពលករទាំងអស់ខាងលើនេះបន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានសាកសួរធ្វើកំណត់ហេតុរួចណែនាំអប់រំនិងឲ្យផ្តិតមេដៃសន្យាឈប់ប្រព្រឹត្តហើយប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីអនុវត្តតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ៣២ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien