សន្តិសុខសង្គម
លោក ជួន ណារិន្ទ ចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធការបង្ក្រាបបទល្មើសជាក់ស្ដែង
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធការបង្ក្រាបបទល្មើសជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ បើតាមលោក ជួន ណារិន្ទ បទល្មើសជាក់ស្តែង គឺជាបទល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្ត និងទើបតែប្រព្រឹត្តភ្លាមៗ រួមមានបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។

លោកស្នងការរាជធានីបន្ថែមថា ចំណែកការអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង គឺយើងត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយ និងសម្ភារៈ ការរៀបរយកម្លាំង បែកចែងកម្លាំងតូចៗចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។ កម្លាំងបង្រ្កាបត្រូវទាមទារឲ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់ដោយមធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។

លោកស្នងការ ក៏បានណែនាំ រាល់ការដឹកនាំកម្លាំងប្រតិបត្តិការទទួលបានជោគជ័យ គឺត្រូវចេះរៀបចំផែនការសកម្មភាពការងារ ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការជាប្រចាំ ត្រូវមានឆន្ទៈធ្វើការងារ និងត្រូវស្មោះត្រង់វិជ្ជាជីវៈ។

គួរបញ្ជាក់ថា ការចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសជាក់ស្ដែងរបស់លោក ជួន ណារិន្ទ នេះ បានធ្វើឡើងនៅពេលលោកអញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី ការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូនដល់សិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលជំនាន់ទី៧ សរុប១៥១នាក់ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ការអញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ