សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ រកឃើញវត្ថុតាងមួយចំនួន
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវចុះបង្ក្រាបដល់ទីតាំងក្រុមប្លន់ប្រដាប់អាវុធ និងរកឃើញវត្ថុតាងមួយចំនួនធំ និងឃាត់ខ្លួនអ្នកជាប់សង្ស័យចំនួន៤នាក់ មកសួរនាំ ខណៈមុខសញ្ញាដៃដល់គេចខ្លួនបាត់អស់។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ក្រុមជនសង្ស័យ ក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងជំនាញបានរកឃើញ ម៉ូតូម៉ាកហុងឌ្រីមមួយគ្រឿង (របស់ជនរងគ្រោះដែលប្លន់បាន) ម៉ូតូម៉ាក PCX ពណ៌ស និងផ្លាកលេខរថយន្ត និងម៉ូតូ ជាច្រើនសន្លឹក អាវុធវែកម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន៣កញ្ចប់ (សង្ស័យសារធាតុញៀន)។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០មករា នេះថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធនេះ កម្លាំងជំនាញបាននាំខ្លួនអ្នកជាប់សង្ស័យចំនួន៤នាក់មកសួរនាំនៅអធិការដ្ឋានខណ្ឌ ខណៈមុខសញ្ញាដៃដល់កំពុងគេចខ្លួន។ លោកអធិការរងបន្ថែមថា ក្នុងករណីនេះ កម្លាំងជំនាញបាននិងកំពុងតាមស្រាវជ្រាវមុខសញ្ញាដៃដល់បន្តទៀត ដើម្បីឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធច្បាប់។

សូមបញ្ជាក់ថា ករណីប្លន់ប្រដាប់អាវុធនេះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅក្នុងមូលដ្ឋានសង្កាត់ព្រៃស ខណ្ឌដង្កោ ហើយជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ ក្រុមមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


