ព័ត៌មានជាតិ
ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ
ស្របពេលដែលប្រទេសកម្ពុជា កំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្ដាំផ្ញើសួរសុខទុក្ខជូនដល់ពលរដ្ឋកម្ពុជា និងជាពិសេសកងកម្លាំងដែលកំពុងឈរជើងតាមតំបន់ព្រំដែន។ ឯកឧត្ដម ហ៊ុន ម៉ានី បានប្រាប់ឱ្យពលរដ្ឋថែទាំសុខភាពពិសេសត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់ និងកុមារតូចៗ។

ឯកឧត្ដម ហ៊ុន ម៉ានី ផ្ដាំផ្ញើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១៣ ខែមករា ក្នុងន័យដើមដូច្នេះ៖« យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលនៃអាកាសធាតុត្រជាក់ក្នុងសប្តាហ៍នេះ ជាពិសេសនៅតាមតំបន់ភ្នំ និងខ្ពង់រាប។ ខ្ញុំសូមផ្តាំផ្ញើការសួរសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។ សូមបងប្អូនមានការយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់ ដូចជា ចាស់ៗ និងកុមារតូចៗ»។

បើរបាយការណ៍ជំរឿនឆ្នាំ ២០១៩ បានឱ្យដឹងថា ប្រទេសកម្ពុជាមានប្រជាជនដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ចំនួន ១,៣៨លាននាក់ ឬប្រហែល ៨,៩% នៃចំនួនប្រជាជនសរុប។

ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប សីតុណ្ហភាពចុះត្រជាក់ដល់១៩°C និងមានខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាប សីតុណ្ហភាពចុះត្រជាក់ដល់១៨°C និងមានខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពចុះត្រជាក់ដល់២០°C និងមានខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។

សម្រាប់មន្ទីរធានធានទឹកខេត្តកំពង់ស្ពឺ បានព្យាករថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អាកាសធាតុក្នុងខេត្តកំពង់ស្ពឺចុះត្រជាក់សីតុណ្ហភាពដល់១៦អង្សាសេ។ រីឯមន្ទីរធានធានទឹកខេត្តព្រះវិហារ បានព្យាករថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អាកាសធាតុក្នុងខេត្តព្រះវិហារចុះត្រជាក់សីតុណ្ហភាពដល់១២អង្សាសេ។ ចំណែកមន្ទីរធានធានទឹកខេត្តមណ្ឌលគិរី បានព្យាករថា ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អាកាសធាតុក្នុងខេត្តមណ្ឌលគិរី នឹងចុះត្រជាក់សីតុណ្ហភាពដល់១៣អង្សាសេ។ មន្ទីរធានធានទឹកខេត្តរតនគិរី បានព្យាករថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អាកាសធាតុក្នុងខេត្តមណ្ឌលគិរីចុះត្រជាក់សីតុណ្ហភាពដល់១២ អង្សាសេ។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកដដែល ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យស្របពេលដែលខ្យល់កំពុងធ្លាក់ខ្លាំងផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


