សន្តិសុខសង្គម
យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានត្រូវបានអនុវត្តជាបន្តបន្ទាប់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម
តាមការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អំពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។

អាជ្ញាធរខណ្ឌខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ តាមការណែនាំពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ក្រុមការងារខណ្ឌមន្ត្រីជំនាញបានបន្តយុទ្ឋនាការបាញ់ថ្នាំមូសក្នុងសង្កាត់បឹងទំពន់ទី២ ភូមិត្នោតជ្រុំ ត្នោតជ្រុំ៥ ត្នោតជ្រុំ៦។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ សង្កាត់បឹងទំពន់២ បានថ្លែងអំណរគុណចំពោះ អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ និងក្រុមការងាររបស់រដ្ឋបាលខណ្ឌ ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន។

សូមរំលឹកថា លោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា នៅដើមខែមករានេះ ចាប់ពីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ កម្មវីធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ បានសហការជាមួយមណ្ឌលសុខភាព និងមន្ទីរបង្អែកនានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូលដ្ឋានតាមកម្មវិធី ជារៀងរាល់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម៕
អត្ថបទ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


