ព័ត៌មានជាតិ
វី ឌីណែត ជំងឺធ្វើទុក្ខខំលេបបាយទាំងទឹកភ្នែក ម្តាយវិញកាន់តែធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់
តារាចម្រៀង វី ឌីណែត ទោះបីស្ថានភាពព្យាបាលមានភាពធូរស្រាលច្រើន តែនាងក៏ជួបការលំបាកច្រើនដែរ ដោយសារការធ្វើទុក្ខជំងឺ។

តារាចម្រៀងហង្សមាស ដែលកំពុងព្យាបាលជំងឺកូវីដបានថ្លែងពីស្ថានភាពពេលនេះធូរស្បេីយច្រេីន ហេីយក៏អរគុណបងប្អូនទាំងអស់ដែលបានបារម្មណ៍សួរនាំ។ តារាចម្រៀងរូបនេះប្រាប់ថា អ្វីដែលពិបាកគឺការពិសារបាយ ជំងឺនេះគឺធ្វេីឲ្យខ្ពេីមបាយដល់ម៉ោងញ៉ាំបាយម្ដងៗ ត្រូវញ៉ាំទាំងទឹកភ្នែកក៏មាន។
ដោយខំបន្លប់អារម្មណ៍ខ្លួនឯងថាឆ្ងាញ់ខំរាំផងអីផង ហើយត្រូវតែញ៉ាំទោះជាលេបពិបាកយ៉ាងណាក៏ដោយដេីម្បីទប់ទល់ជំងឺនិងថ្នាំ។ នាងក៏បង្ហាញក្តីបារម្មមួយទៀត ក្រោយដឹងថា គ្រួសារនាងដែលមានម្តាយ និងប្អូនស្រីក៏ឆ្លងជំងឺកូវីដ ១៩ ដែរ។ នាងប្រាប់ថា អ្វីដែលគួរបារម្មពេលនេះគឺប្អូនស្រីពៅរបស់នាងក៏វិជ្ជមានកូវីត19 ហេីយគេងនៅពេទ្យម្នាក់ឯងទៀត។ ម៉ាក់របស់នាងទៀត ជំងឺធ្វេីទុក្ខខ្លាំង ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់។
ក្រៅពីខំតស៊ូជម្នះព្យាបាល នាងក៏អរគុណដល់អ្នកគាំទ្រ ហេីយក៏សូមអរគុណក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ព្យាបាលក្រុមគ្រួសារនាងមកដល់ពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


