ជីវិតកម្សាន្ដ
ពីដៃកាន់មេក្រូបង្អួតសំនៀង! វី ឌីណែត ទម្លាយរូបភាពក្រោយហ្វឹកហាត់ក្នុងជួរទាហាន ជាមួយឆន្ទ:ស្នេហាជាតិ
តារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត ថ្មីៗនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍គ្រប់គ្នា ខណ:ដែលតារាចម្រៀងស្រីរូបនេះ បានបង្ហាញឆន្ទ:ស្ម័គ្រចិត្តចូលហាត់ទាហានការពារជាតិមិនខ្លាចខូចសម្រស់ ឬសូម្បីតែគ្រោះថ្នាក់។

ជាការពិត នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងកញ្ញា វី ឌីណែត ដែលជាកូនស្រីបង្កើតតារាចម្រៀងជើងចាស់សំឡេងស្អកល្បីឈ្មោះលោក ហួរ ឡាវី កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានទម្លាយរូបភាពជាច្រើនសន្លឹកដោយបង្ហាញពីស្នាមរបួសលើដងខ្លួន កំឡុងពេលចាប់ផ្តើមចូលហ្វឹកហាត់លើកដំបូងរបស់ខ្លួន។
កញ្ញា វី ឌីណែត បានសរសេររៀបរាប់ដោយឆន្ទ:មោះមុតថា “ស្គាល់ហើយ ដឹងហើយ ឭហើយឃើញហើយ ជួបហើយទោះជាយ៉ាងណា នាងខ្ញុំត្រូវតែស៊ូទ្រាំបន្តទៀតដើម្បីការងារមួយនេះ”។ ដោយឃើញរូបភាពបែបនេះ មានអ្នកគាំទ្រមួយចំនួន បានបង្ហាញការលើកទឹកចិត្តដើម្បីឲ្យនាងខិតខំប្រឹងហ្វឹកហាត់រហូតទទួលបានជោគជ័យ។
ជាមួយគ្នានោះដែរ ក៏មានមហាជននិងអ្នកគាំទ្រតារាចម្រៀងរូបនេះ បានកោតសរសើរចំពោះឆន្ទ:និងការលះបង់តាមរយ:ការស្ម័គ្រចិត្តចូលហាត់ទាហាន ដើម្បីរួមចំណែកការពារជាតិដោយមិនខ្លាចខូចសម្រស់ ឬគ្រោះថ្នាក់ពីសំណាក់តារាស្រីរូបនេះផងដែរ។ ទង្វើនេះ អាចចាត់ទុកថាជាគំរូល្អមួយសម្រាប់យុវជនខ្មែរ និងអ្នកសិល្ប:ឯទៀតផងដែរ៕ អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


