ជីវិតកម្សាន្ដ
វី ឌីណែត នៅតែមិនទាន់កាត់ចិត្តក្រោយម្តាយចែកឋាន ១ ឆ្នាំ
តារាចម្រៀងស្រី កញ្ញា វី ឌីណែត និងក្រុមគ្រួសារថ្មីៗនេះ បានរៀបចំពិធីបុណ្យគម្រប់ខួបឆ្នាំ ដើម្បីឧទ្ទិសកុសលជូនចំពោះអ្នកម្តាយជាទីស្រលាញ់ ដែលបានចែកឋានទៅយ៉ាងសោកស្តាយ និងស្រណោះអាល័យបំផុត។

ថ្វីត្បិតតែពេលនេះអ្នកម្តាយជាទីស្រលាញ់របស់កញ្ញា វី ឌីណែត នឹងត្រូវជាភរិយារបស់លោកគ្រូ ហួរ ឡាវី បានលាចាកឆ្ងាយពីគ្រួសារមានរយៈពេល ១ ឆ្នាំហើយពិតមែន ប៉ុន្តែសម្រាប់ទំហំទឹកចិត្តនៃការនឹកស្រលាញ់របស់កូនៗក៏ដូចជាក្រុមគ្រួសារទាំងមូលនៅមិនទាន់បំភ្លេចបានឡើយ។


ជាក់ស្តែងតារាចម្រៀង វី ឌីណែត កាលពីព្រលប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនាងបានបង្ហោះវីដេអូភ្ជាប់ការរៀបរាប់ដូច្នេះថា ម៉ាក់ហា ពេលនេះម៉ាក់បានមកកន្លែងម៉ាក់ចង់មកហើយកូនបានបំពេញបំណងម៉ាក់ហើយ សូមវិញ្ញាណក្ខន្ធម៉ាក់ទៅដល់ទីស្ងប់សុខចុះកូននឹកម៉ាក់។
វី ឌីណែត និយាយទៀតថា មួយឆ្នាំហើយដែលម៉ាក់ទៅចោលកូនៗនឹងស្វាមី។ ម៉ាក់ទៅហើយគ្មានថ្ងៃត្រឡប់ម៉ាក់ទៅដោយគ្មានធម៌អាថ៌ជាប់ខ្លួនម៉ាក់ទៅដោយមិនឲ្យកូនឃើញមុខលើកចុងក្រោយ។សូមឲ្យផលបុណ្យទាំងឡាយដែលកូនបានធ្វើ បានដល់អ្នកម្ដាយ ងួន សុផានី សូមឲ្យអ្នកម្ដាយបានដល់នូវសេចក្ដីសុខចុះ។


គួររម្លឹកថា កាលពី ១ ឆ្នាំកន្លងទៅតារាចម្រៀងវ័យក្មេងកញ្ញា វី ឌីណែត និងក្រុមគ្រួសារបានជួបទុក្ខជាទម្ងន់ ព្រោះអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាពកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។ ការស្លាប់ម្តាយតារាស្រី វី ឌីណែត បានធ្វើឲ្យមហាជនមានការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


