ជីវិតកម្សាន្ដ
វី ឌីណែត ៖ «បើលែងមានខ្ញុំ តើអ្នកទាំងអស់គ្នានឹកខ្ញុំទេ»?
មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា សម្រាប់អ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាចម្រៀងវ័យក្មេង កញ្ញា វី ឌីណែត បានប្រកាសដោយសំនួរថា នៅលើលោកនេះ បើសិនលែងមាននាង តើអ្នកទាំងអស់គ្នានឹកទេ?។

ការប្រកាសរបស់តារាចម្រៀង កញ្ញា វី ឌីណែត ពេលនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រមួយចំនួន កើតចម្ងល់ និងសួរនាំពីមូលហេតុគ្រប់គ្នាថា តើនាងមានបញ្ហាអ្វីទើបបាននិយាយដូច្នេះ?។ ចំណែកខ្លះទៀត ហាក់បង្ហាញការព្រួយបារម្ភ និងលើកទឹកចិត្តដល់តារាចម្រៀងស្រីរូបនេះផងដែរ។

ផ្អែកតាមខ្លឹមសាររបស់តារាចម្រៀងវ័យក្មេងដែលជាកូនបង្កើតលោកគ្រូ ហួរ ឡាវី គឺ កញ្ញា វី ឌីណែត បានលើកឡើងថា «បើនៅលើលោកនេះលែងមាន វី ឌីណែត តើអ្នកទាំងអស់គ្នានឹកខ្ញុំទេ?»។ ការបង្ហោះនេះបានធ្វើឲ្យអ្នកគាំទ្របង្ហាញក្តីបារម្ភ និងសួរនាំគ្រប់គ្នាចំពោះខ្លឹមសារដែលតារាស្រីរូបនេះបានបង្ហោះជាសាធារណៈ។

ជុំវិញរឿងរ៉ាវខាងលើនេះ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នេះ មិនអាចសូមការបកស្រាយពីកញ្ញា វី ឌីណែត បានទេ។ ប៉ុន្តែបើចាប់អារម្មណ៍នៅលើបណ្ដាញសង្គមតារាស្រីរូបនេះ ក្រោយការបង្ហោះមួយសន្ទុះ ក៏បានលុបចោលខ្លឹមសារខាងលើនេះវិញផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


