ជីវិតកម្សាន្ដ
វី ឌីណែត មិនទាន់ដាច់អាល័យពីសិល្ប:
គេនៅចាំបានថា កាលពីថ្មីៗកន្លងទៅមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នាសម្រាប់អ្នកគាំទ្រពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ខណ:ដែលតារាចម្រៀងកញ្ញា វី ឌីណែត បានប្រកាសដកខ្លួនចេញពីអាជីពសិល្ប:ដែលខំសាងឡើងរាប់ឆ្នាំមកនោះ។

ការប្រកាសរបស់តារាចម្រៀងកញ្ញា វី ឌីណែត ពេលនោះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមួយចំនួនកើតជាចម្ងល់ និងសួរនាំពីមូលហេតុគ្រប់គ្នាថា តើនាងឈប់ពីសិល្ប:មែនឬទេ?។ ចំណែកខ្លះទៀតហាត់មិនជឿនោះទេថា នាងដើរចេញនោះព្រោះមិនទាន់មានការបកស្រាយលម្អិតហើយស្ថិតក្នុងតាមដានព្រោះកាលនោះពុំមានដំណឹងជាក់លាក់ណាមួយដែលជឿទុកចិត្តបាន។

ដោយឡែយស្រាប់តែមួយរយ:ចុងក្រោយនេះ កត់សម្គាល់ឃើញថា កូនស្រីសំណព្វចិត្តរបស់តារាជើងចាស់លោកគ្រូ ហួ ឡាវី គឺតារាចម្រៀង វី ឌីណែត នៅបន្ដច្រៀងសម្ដែងជាធម្មតាទាំងនៅផលិតកម្មហង្សមាស និងការប្រគុំតន្រ្តីនានា។ ការបង្ហាញវត្តមាននេះត្រូវបានអ្នកគាំទ្រយល់ថា វី ឌីឡែត អាចមិនដាច់អាល័យពីអាជីពចាស់មួយនេះដែលខ្លួនខំសាងកេរ្តិ៍ឈ្មោះច្រើនឆ្នាំមកហើយ។

ពាក់ព័ន្ធដំណឹងនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ មិនអាចទាក់ទងដើម្បីសូមការសួរនាំពីកញ្ញា វី ឌីណែត បាននៅឡើយទេ ។ ប៉ុន្តែតាមរយៈសកម្មភាពចុងក្រោយនេះគេឃើញ ឌីណែត នៅតែចេញច្រៀងជាធម្មតា។
សូមបញ្ជាក់ថា វី ឌីណែត ជាតារាចម្រៀងវ័យក្មេងម្នាក់ដែលត្រូវបានមហាជនទទួលស្គាល់ថា នាងមានសម្ថភាពមិនក្រោមតារាស្រីរួមអាជីពផ្សេងៗទៀតឡើយ។

យ៉ាងណាក្តី ចាប់តាំងពីអ្នកម្ដាយជាទីស្រលាញ់ គឺអ្នកស្រី ងួន សុផាន់នី បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ គេឃើញ វី ឌីណែត ហាក់បាក់ទឹកចិត្តហើយអារម្មណ៍នាងនៅតែអាលោះអាល័យដល់ម្ដាយជាពន់ពេកបើទោះជាលោក ឡាវី ដែលជាឪពុកតែងតែព្យាយាមលួងលោមនាងយ៉ាងណាក៏ដោយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


