សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា ហេតុការណ៍ប្រជ្រៀតគ្នានៅទីតាំងចែកអំណោយភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ មានអ្នកស្លាប់ចំនួន៤នាក់ហើយ ខណៈ៥នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមលោក សំ វិច្ឆិកា អ្នកស្លាប់ទាំង៤នាក់មានប្រុស២នាក់ និងស្រី២នាក់ ហើយភាគច្រើនជាមនុស្សចាស់ មានបញ្ហាសុខភាព។

អ្នកនាំពាក្យបន្ថែមថា ក្រោយពីកើតមានបាតុភាពនេះកើតឡើង កម្លាំងអាជ្ញាធរបានចុះដល់ទីតាំងនោះ ដើម្បីសម្រួលចរាចរណ៍ និងជួយសង្គ្រោះបន្ទាន់ភ្លាមៗ រួចអស់ហើយដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ មករា នេះ មានហេតុការណ៍ភ្ញាក់ផ្អើលនៅពេលប្រជាពលរដ្ឋជាច្រើនបាននាំគ្នាប្រជ្រៀតចូលទៅទទួលអំណោយនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានកម្លាំងអាជ្ញាធរចុះសម្របសម្រួល និងបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ៕



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


