Connect with us

វប្បធម៌ ជំនឿ

លេខសំណាងដែលគួរដាក់ក្នុងអាំងប៉ាវ នៅថ្ងៃចូលឆ្នាំចិន ២០២៤

បានផុស

នៅ

នៅពេលដែលបុណ្យចូលឆ្នាំចិនខិតជិតមកដល់ ការប្រគល់អាំងប៉ាវឬការប្តូរស្រោមសំបុត្រក្រហម បានក្លាយជាចំណុចសំខាន់នៃពិធីបុណ្យប្រពៃណីមួយនេះ។ អំណោយជាលុយកាក់ទាំងនេះ ជាប្រពៃណីផ្តល់ដល់កុមារ និងសមាជិកគ្រួសារតូចៗ ជានិមិត្តរូបនៃសំណាងល្អ និងមានបំណងការពារវិញ្ញាណអាក្រក់។

សិល្បៈនៃការផ្តល់អាំងប៉ាវគឺស្ថិតនៅក្នុងទំនៀមទំលាប់ និងអបិយជំនឿ ដោយចំនួនមួយចំនួនត្រូវបានគេជឿថានាំសំណាងដល់អ្នកដែលយើងប្រគល់ឲ្យពួកគេ។ ក្នុង​វប្បធម៌​ចិន លេខ​៤​ត្រូវ​បាន​គេ​ចៀសវាងដាច់ខាត ព្រោះ​វា​ស្តាប់​ទៅ​ស្រដៀង​នឹង​ពាក្យ​ស្លាប់។ ដូច្នេះ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​មិន​ល្អ​ក្នុង​ការ​បញ្ចូល​ចំនួន​ដូច​ជា ៤០០ ​ក្នុង​ស្រោមសំបុត្រក្រហម​ទាំង​នេះ។ ផ្ទុយទៅវិញ លេខសំណាងដែលបង្ហាញពីសំណាងល្អ និងភាពរុងរឿងត្រូវបានលើកទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខ​៦​និង​៨​ជា​សំណាង​ពិសេស​តាម​ប្រពៃណី​ចិន​។ ប្រាំមួយ (六, liù) តំណាងឲ្យភាពរលូន ហើយត្រូវបានគេគិតថាដើម្បីធានាថាជីវិតដំណើរការដោយរលូន ខណៈដែលប្រាំបី (八, bā) ប្រហាក់ប្រហែលនឹងពាក្យនាំទ្រព្យសម្បត្តិ ហើយត្រូវបានគេជឿថានាំមកនូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ សូម្បីតែបន្សំនៃលេខទាំងនេះដូចជា ១៦ ឬ ៣៦ ក៏អាចទទួលយកបានដែរ ព្រោះវាមានលេខសំណាងទាំងប្រាំមួយដូចគ្នា។

ទោះយ៉ាងណាក៏ដោយ នៅពេលជ្រើសរើសស្រោមសំបុត្រ វាក៏ចាំបាច់ផងដែរក្នុងការពិចារណាអំពីសត្វនៃឆ្នាំនីមួយៗ។ សម្រាប់ឆ្នាំ ២០២៤ ដែលជាឆ្នាំនាគ ស្រោមសំបុត្រដែលមានសត្វនេះត្រូវបានគេចាត់ទុកថាសមរម្យនិងត្រូវតាមក្បួនហុងស៊ុយ។ នេះមិនត្រឹមតែបង្កើនភាពរុងរឿងនៃអំណោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងសុជីវធម៌របស់អ្នកផ្តល់អំណោយផងដែរ។

លើសពីនេះទៀតដែរ ចូលឆ្នាំចិនគឺប្រៀបដូចជាការសំណាង ដូច្នេះជារឿងប្រសើរដែលអ្នកត្រូវតែប្រគល់ស្រោមសំបុត្រក្រហម។ បើអ្នកប្រើអាំងប៉ាវឆ្នាំចាស់ក៏បាន ប៉ុន្តែគ្រាន់តែវាមិនត្រូវធាតុនៃឆ្នាំនាគ២០២៤ ប៉ុណ្ណោះ តែយ៉ាងណាមិនមានអ្វីត្រូវខាតបង់ប្រាក់កាសច្រើនឡើយ ដោយគ្រានតែចំណាយលើអាំងប៉ាវនោះ។ អ្វីដែលសំខាន់​ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន មិន​មែន​ជា​ចំនួន​លុយ​ទេ។ ប៉ុន្តែ​វា​ជា​ការ​ជួប​សមាជិក​គ្រួសារ​ និងការគោរពដល់បុព្វបុរស​ដែល​បាន​ទទួលមរណភាពអស់កាលដ៏យូរលង់ណាស់មកហើយ។ នោះហើយជាបេះដូងនៃបុណ្យចូលឆ្នាំចិន ដែលគេតែងប្រារព្ធជារៀងរាល់ឆ្នាំ៕

គ្រូ ណុប

ចុចអាន៖តាមជំនឿចិន ហេតុអ្វីគេនិយមយកកូនក្នុងឆ្នាំរោង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម