ជីវិតកម្សាន្ដ
លោក លៀក លីដា បញ្ជាក់ថា ក្រុមការងារខ្លួន មានបច្ចេកទេសក្នុងការតាមចាប់អ្នកលួចថតចម្លងរឿង
ផលិតករភាពយន្តនិងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានបញ្ជាក់ថា អ្នកដែលលួចថតចម្លងចេញពី screen របស់ ADC ជាប្រភពដើម គឺមានក្រុមការងារមានបច្ចេកទេសក្នុងការតាមចាប់។
ការលើកឡើងរបស់លោក លៀក លីដា នាពេលនេះ គឺបន្ទាប់ពីថ្មីៗកន្លងមក មានអ្នកលួចយកវីដេអូខ្សែភាពយន្តប្រវត្តិស្នេហ៍នាងនាថ (យុវវ័យក្រោយសម័យអង្គរ) ទៅផុស Channel You Tube របស់ខ្លួនដោយគ្មានការអនុញ្ញាតិពីក្រុមហ៊ុន។ យ៉ាងណាមិញ ក្រោយមានការចេញលិខិតព្រមានភ្លាមៗនោះ បុគ្គលខាងលើបានចេញមុខសារភាពកំហុស និងសុំទោសជាសាធារណ:ផងដែរ។
លោក លៀក លីដា បានលើកឡើងថា “តើពេលណាបងប្អូនយល់? បើយ៉ាងៗនេះ តើឱ្យខ្ញុំមានកម្លាំងឯណាទៅផលិតរឿងធំៗ សូមអ្នកផ្សេងកុំធ្វើអ៊ីចឹងទៀត យើងមានបច្ចេកទេសក្នុងការតាមចាប់អ្នកដែលលួចថតចម្លងចេញពី screen របស់ADC ជាប្រភពដើម“។
លោកបានបន្តថា “ចំណែកអ្នកដែលចែកចាយបន្ត មេត្តាឈប់ពួកយើងខាតច្រើនណាស់ ទាំងលុយទាំងកម្លាំង និងតម្លៃសិល្បៈរបស់ពួកខ្ញុំ លុយដែលបានពី View នៃមើលលើ Channel របស់អ្នក វាមិនបាន 0.01% នៃការខាតបង់របស់ផលិតករខ្មែរយើងទេ សូមចិត្តបងប្អូនរៀនយល់និងឱ្យតម្លៃដោយសុជីវធម៌៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


