ចរាចរណ៍
ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង
ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បាននិងកំពុងចុះពិនិត្យលទ្ធភាពស្តារឡើងវិញស្ពានបេឡេដែលត្រូវរថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័របើកឆ្លងកាត់បណ្ដាលឲ្យបាក់ស្រុតដល់បាតព្រែក ខណៈរថយន្ដបង្ក បានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី។

តាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោក ផន រឹម អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានបេឡេ(Compact100 ) មានទទឹង៤ម៉ែត្រ បណ្តោយ៦០ម៉ែត្រ បានរងការខូចខាតសរសរកណ្តាលទ្រស្ពានចំនួន២ដើមទាំងស្រុង ខូចកម្រាលស្ពាន៦ផ្ទាំង ខូចធ្នឹមបណ្ដោយ (ប៉ាណូ) ១១ផ្ទាំង ខូចធ្នឹមទទឹង កោង ៨ដើម និងខូចខាតសម្ភារៈភ្ជាប់ ម៉ាណូ និងប៊ូឡុង។

លោក ផន រឹម បន្ថែមថា ជាដំណោះស្រាយបណ្ដោះអាសន្ន ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាមប្រជុំ ភូមិព្រែកក្រាញ់ និងភូមិព្រែកថ្មី អាចធ្វើចរាចរចេញ ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១។ ក្រុមការងារបច្ចេកទេសបន្តពិនិត្យលទ្ធភាពស្តារឡើងវិញស្ពានដែលបាក់ខូចខាតនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ជាប្រក្រតីឡើងវិញ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា រថយន្ដដែលបើកឆ្លងកាត់ស្ពានធ្វើបាក់ស្រុតដល់បាតព្រែកនេះ ជារថយន្តសណ្តោងពាក់ស្លាកលេខ ភ្នំពេញ 3A-3138 និងអិចស្កាវាទ័រម៉ាក CAT(320C) បានបញ្ជូនទៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធី។

សូមរំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ រថយន្តធុនធ្ងន់ដឹកគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងបានបើកឆ្លងកាត់ស្ពានបេឡេព្រែកអំបិល ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បណ្ដាលឲ្យបាក់ស្រុតតួស្ពានដល់បាតព្រែក និងបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង តែក្នុងករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕







-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


