សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការដ្ឋានថ្មី ដើម្បីបំពេញតម្រូវការការងារ
សមិទ្ធិផលថ្មីមួយទៀត គឺបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ថ្មី នឹងលេចរូបរាងឡេីងក្នុងពេលឆាប់ៗនេះ ក្រោមការផ្ដួចផ្ដើមកសាងពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងអនុវត្តការងារផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។

តាមការបញ្ជាក់ពីឧត្តមសេនីយ៍ត្រី សេង មហា បញ្ជាការដ្ឋានបច្ចុប្បន្នមានលក្ខណៈតូចចង្អៀតពិបាកទុកដាក់សម្ភារៈ មធ្យោបាយគ្រឿងបំពាក់កងកម្លាំង ដូចនេះហេីយទេីបលោកស្នេីទៅថ្នាក់ដឹកនាំដេីម្បីផ្លាស់ប្តូរទីតាំងទៅកន្លែងធំទូលាយដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីតាំងចាស់។
លោកបញ្ជាក់ទៀតថា បញ្ជាការដ្ឋានថ្មីនេះ នឹងចាប់ផ្តេីមបុកគ្រឹះសាងសងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែលមានទីតាំងនៅភូមិត្រពាំងអង្គ សង្កាត់ក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


