សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវបង្ក្រាបក្រុមគ្រឿងញៀន១១នាក់ រឹបអូសថ្នាំញៀន និងសម្ភារៈមួយចំនួន
កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃមូលដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និងបង្ក្រាបក្រុមជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀនសរុប១១នាក់ និងរឹបអូសថ្នាំញៀន និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។

តាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅពីរគោលដៅផ្សេងគ្នា ទី១ នៅចំណុចផ្ទះសំណាក់យីហោរ លីហ៊ួរ ស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងគោលដៅទី២នៅចំណុចក្នុងផ្ទះសំណាក់យីហោរ ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅបី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់(ធំ៣) ទម្ងន់ ៣២៥.៤៤ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ម៉ូតូចំនួន ០៤គ្រឿង ទូរស័ព្ទ ចំនួន១២គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការវិធានការតាមនីតិវិធីច្បាប់៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


