នយោបាយ
សម្ដេចធិបតី ចំអកឱ្យ សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយយ៉ាងណា? បើបុគ្គលនេះបានរិះគន់លោក ត្រាំ កាលពីមុនជាប់ឆ្នោត
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យបុគ្គល សម រង្ស៊ី ដែលធ្លាប់បាននិយាយរិះគន់ទៅលើលោក ដូណាល់ ត្រាំ (Donald Trump) កាលពីមុនជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ របស់អាមេរិក ថា តើបុគ្គល សម រង្ស៊ី នឹងសុំឱ្យអាមេរិកជួយដោយរបៀបណា?

ការដែលសម្ដេចនាយករដ្ឋមន្ត្រី លើកឡើងនេះ គឺបន្ទាប់ពីសម្ដេចបានឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសរបស់លោក សម រង្ស៊ី ជាមួយនឹង The Cambodia Daily កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលអ្នកនយោបាយចាស់វស្សារូបនេះបានរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី សហរដ្ឋអាមេិក ដោយថា លោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត ជាដើម។

នៅពេលឃើញវីដេអូសម្ភាសន៍នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ជាអាទិ៍លោកស្រី អ៊ុង សាន ស៊ូជី នៅភូមា កាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា។
ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចង់បញ្ជាក់ថា លោក សម រង្ស៊ី ហ៊ាននិយាយរិះគន់ក្នុងរយៈពេលជាង១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគិតថា ប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោត ដែលប្រព្រឹត្តិទៅនៅខែវិច្ឆិកា នោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិក បានបោះឆ្នោតឱ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក។

តាមសំណេរលើទំនាក់ទំនងសង្គម នាយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានភ្ជាប់នឹងវីដេអូបទសម្ភាសរបស់លោក សម រង្ស៊ី ដែលនិយាយរិះគន់ប្រធានាធិបតី ដូណាល់ ត្រាំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចំអកឱ្យបុគ្គល សម រង្ស៊ី តើនឹងសុំឱ្យអាមេរិកជួយដោយរបៀបណា? សម្ដេច លើកឡើងថា«ខ្ញុំរង់ចាំមើលថា តើអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួន ហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើបុគ្គលិក លក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ»។

សម្ដេច ក៏សង្ឃឹមថា អ្នកនយោបាយរត់ចោលស្រុករូបនេះ មិនចោទថា បទសម្ភាសនេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ។ ខណៈសម្ដេច ជឿថា មានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅយ៉ាងណា?
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


