បច្ចេកវិទ្យា
តើ Hacker លួចចូលក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកបានដោយរបៀបណា?
នៅក្នុងសម័យឌីជីថលនេះ ចោរព័ត៌មានវិទ្យា (Hacker) តែងតែឆ្លៀតឱកាសក្នុងការក្លែងបន្លំ លួចចូលក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកដើម្បីចង់ដឹងអំពីព័ត៌មានផ្សេងៗ ដូចជា ព័ត៌មានគណនីធនាគារ ឬព័ត៌មានចូលប្រើប្រាស់ឧបករណ៍ធីជីថលរបស់អ្នកជាដើម។ តើ Hacker លួចចូលក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកបានដោយរបៀបណា?

បើតាមក្រសួងប្រប្រៃសណីយ៍ និងទូគមនាគមន៍ ការក្លែងបន្លំ (Phishing) ចោរព័ត៌មានវិទ្យាវាយប្រហារអ្នក ដោយផ្ញើសារអ៊ីមែលក្លែងបន្លំដែលមើលទៅដូចជាសារអ៊ីមែលត្រឹមត្រូវ ដែលជារឿយៗសារអ៊ីមែលនោះមើលទៅហាក់ដូចជាមកពីប្រភពដែលទុកចិត្តបាន ប៉ុន្តែវាមានបំណងបញ្ឆោតអ្នកឱ្យចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ ឬការចុចលើតំណភ្ជាប់ដែលមានមេរោគ។
ចំពោះមេរោគ (Malware) សំដៅទៅលើមេរោគ ដែលអាចជា Viruses, Spyware និងកម្មវិធីផ្សេងៗទៀតដែលត្រូវបានតំឡើងនៅលើឧបករណ៍ឌីជីថលរបស់អ្នក ដោយពុំដឹងខ្លួន ឬគ្មានការយល់ព្រម ដែលកម្មវិធីទាំងនេះអាចធ្វើឱ្យឧបករណ៍ឌីជីថលរបស់អ្នកគាំង បង្ហាញនូវការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ និងអាចត្រូវបានគេប្រើដើម្បីតាមដាន និងគ្រប់គ្រងសកម្មភាពរបស់អ្នកលើអ៊ីនធឺណិត ព្រមទាំងអាចប្រើអត្តសញ្ញាណអ្នកដើម្បីលួចបន្លំ ឬបោកប្រាស់បុគ្គលផ្សេងៗដោយអ្នកមិនបានដឹងខ្លួនផងដែរ។

រីឯការវាយប្រហារតាមអ៊ីនធឺណិតបែបវិស្វកម្មសង្គម (Social Engineering) គឺជាវិធីសាស្ត្រវាយប្រហារបោកបញ្ឆោតមនុស្ស ឬធ្វើឱ្យគេទុកចិត្តដើម្បីទាញយកនូវព័ត៌មានវិទ្យាទាំងនេះត្រូវការ គឺពួកគេនឹងកំណត់ជាមុខសញ្ញា ហើយតែងតែព្យាយាមបញ្ឆោតអ្នកឱ្យផ្តល់ពាក្យសម្ងាត់ ព័ត៌មានគណនីធនាគារ ឬព័ត៌មានចូលប្រើប្រាស់ឧបករណ៍ធីជីថលរបស់អ្នក ដើម្បីពួកគេដំឡើងកម្មវិធីមេរោគដែលអាចទាញយកនូវអ្វីៗទាំងអស់ចេញពីឧបករណ៍ឌីជីថលរបស់អ្នក៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


