ព័ត៌មានជាតិ
អ្នកជំនាញបង្ហើបថា ជនអនាមិក អាចមើលទិន្នន័យរបស់យើងបាន តាមរយៈ wifi សាធារណៈ
នៅតាមអាកាសយានដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ភោជនីយដ្ឋាន និងសណ្ឋាគារ ជាកន្លែងដែលមានដាក់ Wifi សាធារណៈ សម្រាប់ប្រើប្រាស់ដោយសេរី ដោយក្នុងនោះ មានទាំងកំណត់លេខកូដសម្ងាត់ និងមិនកំណត់ ដែលអនុញ្ញាតឱ្យសាធារណជនចូលប្រើអ៉ិនធឺណិតដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ការប្រើ wifi សាធារណៈ អាចមានហានិភ័យកើតឡើងផងដែរ ព្រោះថាពួកជនទុច្ចរិតអាចប្រើវិធីក្លែងបន្លំ ដោយបង្កើតប្រព័ន្ធ wifi ដាក់ឈ្មោះតាមទីតាំងកន្លែងនោះ ធ្វើឱ្យយើងមានការភ័ន្តច្រឡំ បែរជាចូលទៅប្រើប្រាស់ប្រព័ន្ធអ៉ិនធឺណិតរបស់ Hacker ឱ្យគេមើលទិន្នន័យយើងបាន។

តាមរយៈ Wifi តើជនអានាមិក អាចមើលទិន្នន័យរបស់យើងបានដោយរបៀបម៉េច?
បើតាមលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពន្យល់ថា របៀបដែលពួកជនទុច្ចរិតចាប់ផ្តើមសកម្មភាព គឺអាចផ្តើមចេញពីការចេតនាដោយប្រយោល ពោលគឺមិនសំដៅលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែគេនឹងកំណត់គោលដៅក្រោយតាមដានដឹងទិន្នន័យរបស់បុគ្គលនោះ។

លោកលើកឧទាហរណ៍ថា ជាទូទៅ នៅតាមហាងកាហ្វេ ឬទីសាធារណៈផ្សេងៗ ដែលយើងកំពុងនៅ ក៏អាចមានជនទុច្ចរិត អង្គុយក្នុងចំណោមនោះផងដែរ ហើយយើងក៏មិនអាចកំណត់អត្តសញ្ញាណរបស់ពួកគេបានដែរ។ មួយក្នុងចំណោមមធ្យោបាយដែលជនទុច្ចរិតប្រើប្រាស់ គឺគេបង្កើតប្រព័ន្ធ wifi មួយដែលប្រើឈ្មោះតាមទីតាំងនោះ ឧទាហរណ៍ថា wifi របស់ហាងនោះឈ្មោះថា “ Cafe ” អ៉ីចឹង ជនទុច្ចរិតអាចបង្កើតប្រព័ន្ធ wifi មួយទៀត ដោយដាក់ថា “ Cafe 1” ឬ ដូចគ្នាតែម្តង ដោយគ្រាន់តែប្រើប្រាស់អក្សរតូចធំ។ ប្រការនេះ អាចធ្វើឱ្យយើងកើតមានការភ័ន្តច្រឡំ ចូលប្រើប្រាស់ wifi របស់ជនទុច្ចរិត ហើយគេអាចតាមដានទិន្នន័យផ្ទាល់ខ្លួនយើងបាន។

ជំហានបន្ទាប់ ក្រោយពេលដែលជនទុច្ចរិត បានដឹងព័ត៌មានលម្អិតផ្ទាល់ខ្លួនយើងរួចហើយ ជននោះ អាចនឹងប្រើមធ្យោបាយផ្សេងៗបោកបន្លំយើង ឬអាចដឹង សូម្បីតែការរក្សាទុកលេខសម្ងាត់របស់យើង (បើសិនជាយើងមានទម្លាប់ រក្សាទុកលេខសម្ងាត់លើកុំព្យូទ័រ ឬទូរស័ព្ទដៃ)។ លើសពីនេះ បើសិនជាប្រព័ន្ធបច្ចេកវិទ្យា “ទូរស័ព្ទដៃ” ដែលយើងប្រើប្រាស់ មានកម្មវិធីរបស់ធនាគារ ឬប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាដើមនោះ ហើយមិនបានកំណត់មុខងារការពារសុវត្ថិភាព ជនទុច្ចរិតនឹងយកទៅគ្រប់គ្រងបានដោយងាយ។

បើតាមប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដើម្បីប្រើប្រាស់ប្រព័ន្ធ wifi ប្រកបដោយសុវត្ថិភាព លោកណែនាំឱ្យមុននឹងចុចចូលទៅប្រើប្រាស់ប្រព័ន្ធ wifi នោះ ត្រូវបញ្ជាក់ជាមួយបុគ្គលិកនៅទីតាំងនោះសិន ឬមើលលើកន្លែងណាដែលហាងគេបានបិទបញ្ជាក់ឈ្មោះ wifi ប្រចាំទីតាំងរបស់គេ ចៀសវាងចុចចូលប្រើប្រាស់ប្រព័ន្ធ wifi ជនអនាមិកដោយមិនដឹងខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


