ព័ត៌មានជាតិ
នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ
នគរបាលចរាចរណ៍រាជធានីភ្នំពេញនឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចាប់ពីថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ឡើងវិញចាប់ផ្ដើមពីម៉ោង៨កន្លះព្រឹកតទៅ។

ការសម្រេចចាប់ផ្ដើមអនុវត្តន៍ច្បាប់ចរាចរណ៍នេះដោយយោងតាមស្មារតីកិច្ចប្រជុំរបស់នគរបាលចរាចរណ៍រាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយផ្តោតសំខាន់ទៅលើការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ មានដូចជាការងារដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ដោះស្រាយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្រ្តទាំង១៤ខណ្ឌ ជាពិសេសចំណុចដែលត្រូវអនុវត្តចំពោះអ្នកបេីកបរល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គោលការណ៏នៃចុះអនុវត្តន៍ពិនិត្យលើករណីល្មើស ល្បឿន ជាតិអាល់កុល ផ្លាកលែខក្លែងក្លាយ លក្ខណៈបច្ចេកទេស ប័ណ្ណបើកបរ មួក សុវត្ថិភាព ភ្លើងសញ្ញាចរាចរណ៍។ ចំពោះការអនុវត្តន៍គឺហាមផ្ដាច់ការពួនស្ទាក់។
ដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវសហការជាមួយការិយាល័យចរាចរណ៍ និងសម្របសម្រួលអោយបានច្រើន។ ចំពោះការងារការពារក្បួនថ្នាក់ដឹកនាំ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


